មកដឹង​ពីការ​បិទផ្លូវជាតិ​ចូលភ្នំពេញ និង​កំពង់ចម្លង នៅថ្ងៃ​បុណ្យអុំទូក

  • 2019-11-08 01:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះព្រះខែ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១០ ១១ និង ១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ មន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល បាន​ប្រកាស​បិទ​ការធ្វើចរាចរណ៍​យានយន្ត​ដូចខាងក្រោម៖

១. បិទការចម្លង​យានយន្ត​គ្រប់ប្រភេទ​ចូលរាជធានី​ភ្នំពេញ នៅ​កំពង់ចម្លង​អរិយក្សត្រ-ភ្នំពេញ ចាប់ពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង ១១កន្លះយប់ នៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ លើកលែង​រថយន្ត​សង្គ្រោះបន្ទាន់ និង​រថយន្ត​មន្រ្តីមាន​សមត្ថកិច្ច។

២. បិទចរាចរណ៍​រថយន្តដឹកទំនិញ​គ្រប់ប្រភេទ​ចូល​រាជធានី​ភ្នំពេញ នៅលើ​ផ្លូវជាតិលេខ១, ​ផ្លូវជាតិលេខ២, ​ផ្លូវ​ជាតិលេខ៣, ​ផ្លូវជាតិលេខ៤, ​ផ្លូវជាតិលេខ៥ និង​ផ្លូវជាតិលេខ៦ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១១កន្លះ​យប់ នៅថ្ងៃទី ១០-១១-១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;