កម្ពុជា ស្នើ​ឲ្យ​ជប៉ុន​មក​វិនិយោគ​បន្ថែម​លើ​វិស័យ​ដឹក​ជញ្ជូន

  • 2019-11-08 03:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឱ្យជប៉ុន​មកវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ព្រោះ​ធា​បច្ចុប្បន្ន​នេះ​វិស័យ​នេះ​កាន់តែ​ល្អ​ប្រសើរ និង​មាន​គោល​នយោបាយ​អនុគ្រោះ​សម្រាប់​វិនិយោគិន​បរទេស។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ការ​លើក​ឡើង​នេះ​នៅ​ក្នុង​ជំនួប​​ពិសាអាហារថ្ងៃត្រង់ និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិ​បត្តិការ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកំពង់ផែ ជាមួយឧបការី រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន ដោយ​មានការចូលរួមពីសំណាក់គណៈប្រតិភូអមដំណើរ និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ក្រសួង កាល​ពី​ថ្ងៃទី០៦ ខែវិច្ឆិកា​។

ក្នុងកិច្ចពិភាក្សានោះ លោកទេសរដ្ឋមន្ត្រី ក៏​បានជម្រាបជូនលោកឧបការីរដ្ឋមន្ត្រីការបរទេសជប៉ុន អំពី​ការរីក​ចម្រើន​នៃវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកំពង់ផែ ក្រោម​កិច្ច​សហការ​ខ្ពស់​ពីភាគី​ជប៉ុន​តាម​រយៈ​ទីភ្នាក់​ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដូចជា៖ ការពង្រីកផ្លូវជាតិលេខ៥ ការសាង​សង់​និង​ធ្វើ​ទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ ការ​អភិវឌ្ឍប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​តាម​អេឡិច​ត្រូនិក​សម្រាប់នាវាចេញ/ចូលកំពង់ផែ (Port EDI) ការគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ និង​គម្រោង​ជាច្រើនទៀត រួមទាំងការគាំទ្រក្នុងការតាក់តែងច្បាប់ និង​បទបញ្ញត្តិ​នានា​ទាក់ទង​​នឹង​វិស័យ​សាធារណការ និងដឹកជញ្ជូនផងដែរ៕

អត្ថបទ៖ ម៉េងងី

;