យន្តហោះ F-16 អាមេរិក ច្រឡំទម្លាក់គ្រាប់បែកខុសទីតាំង នៅប្រទេសជប៉ុន
- 2019-11-08 07:23:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះ F-16 អាមេរិក ច្រឡំទម្លាក់គ្រាប់បែកខុសទីតាំង នៅប្រទេសជប៉ុន
ចន្លោះមិនឃើញ
យន្តហោះចម្បាំង F-16 បានច្រឡំទម្លាក់គ្រាប់បែកមួយទម្ងន់ ២០០គីឡូក្រាមខុសទីតាំងហ្វឹកហាត់ នៅលើដីឯកជនមួយកន្លែង ក្នុងខេត្ត Aomori ភាគឦសានប្រទេសជប៉ុន។ ការទម្លាក់នេះ ក្នុងអំឡុងពេលហ្វឹកហាត់របស់ពីឡុតអាមេរិក នៅជិតមូលដ្ឋានទ័ពអាកាស Misawa។ នេះបើតាមការចុះផ្សាយរបស់ Kyodo News។
ទោះជាយ៉ាងណា មិនទាន់មានរបាយការណ៍អំពីអ្នករងគ្រោះ ក្នុងហេតុការណ៍នេះនៅឡើយទេ។ ប៉ុន្តែរឿងនេះ ត្រូវក្រសួងការពារជាតិជប៉ុន ប្តឹងតវ៉ាយោធាអាមេរិកហើយ។
ក្រសួងការពារជាតិជប៉ុន បានដកស្រង់សម្តីយោធាអាមេរិក ឱ្យដឹងថា យន្តហោះ F-16 ដែលស្ថិតនៅក្នុងមូលដ្ឋាន Misawa បានទម្លាក់ឧបករណ៍ហ្វឹកហាត់១ នៅតំបន់ភ្នំដែលជាកន្លែងសម្រាប់ហ្វឹកហ្វឺន កាលពីល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោធាអាមេរិកអះអាងថា គ្រាប់បែកដែលទម្លាក់ពីលើយន្តហោះនោះ គឺមិនផ្ទុះទេ ហើយក៏បានរកឃើញវិញនៅដីឯកជន ដែលនៅជិតកន្លែងហ្វឹកហ្វឺន។ យ៉ាងណាមិញ ពួកគេនឹងស៊ើបអង្កេតបន្ថែមជុំវិញករណីនេះ៕