មើលបណ្ដុំរូបភាព និងវីដេអូនេះឡើង​វិញ ក៏រំភើបឡើងស្រក់ទឹកភ្នែកដែរ!

  • 2019-11-08 15:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ (U-19) បានយកឈ្នះក្រុម U-19 ថៃ ដោយលទ្ធផល ២-១ ក្នុង​ប្រកួត​ទី៣ ពូល G នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់​ទ្វីបអាស៊ី AFC U-19 Championship ឆ្នាំ២០២០។

ជ័យជម្នះនេះ ធ្វើ​ឲ្យ​កម្ពុជា បន្ត​ក្ដី​សង្ឃឹម​ឡើង​ទៅ​កាន់​ជុំបន្ទាប់ ពោល​គឺមាន ៦ពិន្ទុ ក្នុង​៣ប្រកួត ស្មើ​ថៃដែរ តែកម្ពុជា ឈរ​លេខ២ ឯថៃ ឈរ​លេខ ៣ ក្នុង​ពូល (គិតតាម​រូបមន្ត head-to-head) ខណៈ U-19 ម៉ាឡេស៊ី មាន ៩ពិន្ទុ ក្នុង​៣ប្រកួត ឈរ​កំពូល​តារាង។

ប្រកួត​ចុងក្រោយ កម្ពុជា ប៉ះ ប្រ៊ុយណេ រីឯ​ម៉ាឡេស៊ី ប៉ះថៃ។

ក្នុង​ឱកាស​នេះដែរ [ខ្លីៗ] សូម​បង្ហាញ​ទិដ្ឋភាព​អបអរ​ដ៏​រំភើប​​​នៃ​ការប្រកួត ដូចខាងក្រោម៖

ទស្សនា​វីដេអូហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;