អាជ្ញាធរជាតិអប្សរា ចេញសេចក្តីជូនដំណឹងមួយ ក្រោយមានការព្រលែងសត្វក្រពើចូលកសិន្ធុប្រាសាទ
- 2019-11-14 04:30:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរជាតិអប្សរា ចេញសេចក្តីជូនដំណឹងមួយ ក្រោយមានការព្រលែងសត្វក្រពើចូលកសិន្ធុប្រាសាទ
ចន្លោះមិនឃើញ
អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងមួយដោយប្រកាសហាមឃាត់ការយកសត្វគ្រប់ប្រភេទទៅព្រលែងចូលក្នុងកសិន្ធុប្រាសាទនានានៃតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ ការហាមឃាត់នេះ ក្រោយមានករណីព្រលែងកូនក្រពើមួយចូលកសិន្ធប្រាសាទអង្គរវត្ត កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានរកឃើញ។
ទន្ទឹមគ្នានេះដែរ ប្រាសាទក៏ជាកន្លែងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្តិតយករូបភាពអនុស្សាវរីយ៍ ហើយក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា តែងតែមកបំពេញការងារសម្អាតវារីជាតិជាប្រចាំ៕