ជម្រុះ World Cup៖ ថៃ ចាញ់ ម៉ាឡេស៊ី ខណៈវៀតណាម ឈ្នះ អារ៉ាប់រួម

  • 2019-11-15 01:43:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​បាល់ទាត់​វគ្គជម្រុះ World Cup 2022 ពូលG ជុំទី៤ កាលពីយប់មិញ ក្រុម​ម្ចាស់ផ្ទះម៉ាឡេស៊ី បាន​យកឈ្នះដំរីថៃ ២-១។

ថៃ នាំមុខមួយគ្រាប់មុនធ្វើបាន​ដោយ Chanathip Songkrasin នៅនាទី៧។ ប៉ុន្តែត្រូវម៉ាឡេស៊ី វាយបកតាមស្មើនៅនាទី២៦ ដោយ Brendan Gan។ ចូលដល់តង់ទី២ Mohamadou Sumareh សម្រេច​គ្រាប់ទី២ ជួយឱ្យម្ចាស់ផ្ទះទទួលបាន​ ៣ពិន្ទុ។

ចំណែកមួយគូទៀត​ក្នុងពូលនេះ គឺ វៀតណាម បាន​យកឈ្នះ ​អារ៉ាប់រួម ១-០ ដែល​ធ្វើបានដោយ Nguyen Tien Linh នៅនាទី៤៤។ គ្រាប់បាល់នេះ ធ្វើបាន​ក្រោយពេល ​អារ៉ាប់រួម សល់គ្នា១០នាក់ ដោយកីឡាករ Khalifa Al Hammadi ទទួលបាន​កាតក្រហមនៅនាទី៣៧។

លទ្ធផលខាងលើនេះ ធ្វើឱ្យវៀតណាម ឡើងឈរលេខ១ ក្នុងពូល មាន ១០ពិន្ទុ តាមពីក្រោយដោយថៃ មាន ៧ពិន្ទុ, ​អារ៉ាប់រួម លេខ៣ មាន​៦ពិន្ទុ, ម៉ាឡេស៊ី លេខ៤ មាន ៦ពិន្ទុ និង​ឥណ្ឌូណេស៊ី លេខ៥ មិនទាន់មានពិន្ទុឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;