សម្តេច ហ៊ុន សែន បង្ហើប​ថា ខេត្ត​ស្វាយរៀង​មាន​តំបន់​ប្រេង

  • 2019-11-18 02:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងពិធី​ប្រគល់​សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធាន​មនុស្ស នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហើបឱ្យដឹង​ថា ក្នុងខេត្តស្វាយរៀង ក៏មាន​តំបន់​ប្រេងកាត​ផងដែរ។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងម
សម្តេច​បាន​លើកឡើង​យ៉ាងដូច្នេះថា៖ «**ប្រេង​នៅ​ឯបាតសមុទ្រឯណោះ ឬក្នុងបាតដីគោករបស់យើង​ក៏មានប្រេងដែរ សូម្បីតែ​ខេត្តស្វាយរៀង ក៏មាន​តំបន់ប្លុកប្រេង នៅទីនោះ**»។

ជាមួយគ្នា​នោះ សម្តេច​ក៏បានបន្ទោស​ចំពោះ​ការរៀបចំសិក្ខាសាលាដែល​និយាយពីការចាយលុយ​ប្រេង​កាត​នាថ្ងៃខាងមុខ ទាំងមិន​ទាន់ដឹងច្បាស់ពី​កាលបរិច្ឆេទពិតប្រាកដនៃ​ការទទួល​ដំណក់​ប្រេងដំបូងរបស់កម្ពុជា​ឡើយ។ «មិនទាន់រកប្រេង​បានផង ពិភាក្សា​រឿងចាយលុយ​ប្រេង។ ធ្វើសិក្ខាសាលា​មិនចេះតិច ទាល់តែ​ខ្ញុំស្តីឱ្យ។ គ្រាន់តែចាយ​លុយអីក៏ពិបាកម្ល៉េះ អារកលុយ​តើដែល​ពិបាក»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;