សម្តេច ស ខេង ជួបពិភាក្សា​ជា​មួយ​លោក ថង ច័ន្ទម៉ានិស្ស័យ អនុ​រដ្ឋ មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ឡាវ

  • 2019-11-21 08:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចក្រឡាហោម ស ខេង បាន​អបអរ​សាទរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណប្រតិភូ​ក្រសួង​ធម្មការ​និងសាសនា​ឡាវ ដែ​ល​មាន​​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​ក្រសួង​ធម្មការ​និងសាសនា​របស់កម្ពុជា ហើយទស្សនកិច្ចនេះក៏ជាការចូលរួមនិងលើកកម្ពស់បន្ថែមទៀតដល់ក្រសួងទាំងពីរ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា។ ជំនួប​នេះ​ធ្វើ​ឡើង នៅ​ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ​ទីស្តី​ការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោមបាននិយាយ​ថា ទោះបីកន្លងមកនេះមានបញ្ហាប្រឈមខ្លះៗ រវាងកម្ពុជា និងឡាវ ប៉ុន្តែ​សម្តេចសូមអបអរសាទរចំពោះប្រមុខដឹកនាំរដ្ឋាភិបាលទាំងពីរ ប្រកាន់​យក​ឆន្ទៈ​និង​បំណង​ដ៏​ល្អ​ក្នុង​ការរួមគ្នាដោះស្រាយបញ្ហាបករឈមនានា ដោយឈរលើគោលការណ៍សន្តិភាពនិងមិត្តភាព។

សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ក្រសួងមហាផ្ទៃកម្ពុជា គឺមានភារកិច្ចធំៗពីរ ទី១.ជួយ​គាំទ្រ​ដល់​ការងារគ្រប់គ្រងរដ្ឋបាលដែនដី រដ្ឋបាលថ្នាក់ក្រោមជាតិ និង​ទី២.ទទួល​ខុស​ត្រូវ​លើ​ការងារ​សន្តិសុខ ជាពិសេសពាក់ព័ន្ធកិច្ចការងារនគរបាលផ្ទាល់។

សម្តេចក៏​បាន​បញ្ជាក់​ដែរ​ថា វិស័យសាសនានៅកម្ពុជាមានការរីកចំរើនឆាប់រហ័ស រហូត​មក​ដល់​បច្ចុប្បន្ននេះ មានព្រះសង្ឃជាង ៧ម៉ឺនអង្គ មានវត្តអារាមប្រមាណ ៥០០០វត្តអារាម។ ក្រៅ​ពី​សាសនា​នៅ​កម្ពុជា កម្ពុជាមានសាសនាដទៃទៀតដូចជា សាសនាមូស្លីម គ្រឹស្តសាសនា ...។ ក្រៅ​ពី​ទំនាក់ទំនងរវាងក្រសួងមហាផ្ទៃឡាវជាមួយក្រសួងធម្មការ និងសាសនា សម្តេច​លើក​ទឹក​ចិត្ត​ឲ្យ​ក្រសួង​មហាផ្ទៃ​ឡាវពិនិត្យលទ្ធភាពរវាងក្រសួងមហាផ្ទៃកម្ពុជា អាច​មាន​វិស័យ​ណាមួយ​ដើម្បី​បង្កើត​កិច្ច​សហប្រតិបត្តិការជាមួយគ្នាបាន។

ចំណែកអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវបានថ្លែងថា ក្រសួង​មហា​ផ្ទៃឡាវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១១ ទទួលកិច្ចការមួយចំនួនដូចជា ការងារគ្រប់គ្រងប្រជាពលរដ្ឋ ការងារអង្គការ និង​កិច្ច​ការ​សាសនា​ផង​ដែរ។

លោកសង្ឃឹមជឿជាក់ថា ប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងស្ថាប័នក្រសួងមហាផ្ទៃរបស់ឡាវ និង​ក្រសួងធម្មការនិងសាសនាកម្ពុជាបន្តរីកចំរើនថែមទៀត ក្នុងវិស័យសាសនា។

អនុរដ្ឋអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវឯកភាពចំពោះការលើកឡើងរបស់សម្ដេចក្រឡាហោមសខេងយកកូកាប្រកបដោយសន្តិវិធីរបស់ប្រមុខរដ្ឋាភិបាលទាំងពីរក្នុងការដោះស្រាយបញ្ហាផ្សេងៗឈរលើគោលការណ៍សន្តិភាពមិត្តភាពដែលជាការបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងជំរុញដល់ទំនាក់ទំនងនឹងធ្វើឲ្យទំនាក់ទំនងប្រជាពលរដ្ឋទាំងពីររស់នៅប្រកបដោយសុខសន្តិភាព។

ជាមួយគ្នានេះ លោក​ក៏​បានកោតសរសើរ​ដល់​រដ្ឋាភិបាលកម្ពុជា​និងក្រសួង​ធម្មការ​និងសាសនា​កម្ពុជា​ដែល​បានដាក់ចេញនូវ​គោលការណ៍​ដ៏​ល្អ​ក្នុង​ការ​ធ្វើយ៉ាង​ណា​ឲ្យ​សាសនា​ចម្រុះ​សាសនា​បាន​រស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរួមគ្នាកសាងសង្គមជាតិជាមួយគ្នាហើយលោកជំរុញលើកកម្ពស់ណារវាងប្រទេសទាំងពីរបន្ថែមទៀតនឹងពិនិត្យលើលទ្ធភាពពាក់ព័ន្ធណាមួយដើម្បី​បង្កើតទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជាខណ្ឌ៕

អត្ថបទ៖ ម៉េងងី

;