ស្ងាត់មួយរយៈ Krystal ធាត់ឡើងគីឡូរកចង្កេះស្ទើរមិនឃើញ ដោយសាររ៉ូបខុសបច្ចេកទេស

  • 2019-11-25 07:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ៉ូប​ពណ៌​ផ្កា​ឈូក​​ហាក់​ដូច​ជា​មិន​សម​នឹង​រាង​របស់​ Krystal ​នៅ​ពេល​នេះ ​​​ព្រោះ​ធ្វើ​​ឲ្យ​តារា​ចម្រៀង​កូ​រ៉េ​រូប​នេះ​​ធាត់​ខ្លាំង​ពេក​។

​ក្នុង​​កម្មវិធី​​ ​"Blue Dragon​"ចែក​ពាន​រង្វាន់​លើក​ទី​៤០ ​​ប្អូន​ស្រី​របស់ Jessica ​​​មាន​​វត្តមាន​លើ​ឆាក​​ជា​មួយ​លោក Nam Joo Hyuk ​​ដែល​ជា​ការ​​​បង្ហាញ​ខ្លួន​ឡើង​វិញ​ បន្ទាប់​ពី​សម្រាក​រយៈ​ពេល​យូរ។ ​ក្នុង​ឈុត​ពណ៌​ផ្កា​​ឈូក​​គ្មាន​ដៃ​​ ធ្វើ​ឲ្យ​តារា​និយាយ​ភាសា​អង់គ្លេស​រិល​រូប​នេះ​​បញ្ចេញ​សាច់​ស្មា​យ៉ាង​ធំ​ទូ​លាយ ​បូក​រួម​នឹង​បូ​ធំ​នៅ​ពី​ក្រោយ​​កាន់​តែ​ធ្វើ​ឲ្យ​មាឌ Krystal ​ធំ ​​ឡើង​គី​ឡូ ​មិន​ស្លីម​ស្អាត​។ ​អ្នក​គាំ​ទ្រ​មើល​ឃើញ​ថា ​មួយ​ឈុត​នេះ​ សូម្បី​មាឌ​តារា​ប្រុស Nam Joo Hyuk ​ក៏​មិន​​អាច​វ៉ា​ដាច់​ Krystal ​បាន​ដែរ។

​មិន​ទាន់​អស់ ​អ្នក​គាំ​ទ្រ​ដែល​ធ្លាប់​តែ​ឃើញ Krystal ​​ពង្វក់​ភ្នែក​មហា​ជន​​ដោយ​ការ​បង្ហាញ​ខ្លួន​ជា​មួយ​រាង​ស្រឡូន មាន​ការ​ទាក់​ទាញ​បំ​ផុត​លើ​សំលៀក​បំពាក់ ​​សូម្បី​តែ​នៅ​ព្រ​លាន​យន្ត​ហោះ​ចេញ​ទៅ​ក្រៅ​ប្រទេស​ម្ត​ងៗ ​ក៏​តារា​រូប​នេះ​ត្រូវ​គេ​កោត​សរសើរ​ពី​​រាង​ស្អាត​ដែរ។ ​ឥលូវ​ប្រែក្លាយ​ជា​តារា​របស់ SM ​ដែល​បាត់​បង់​ភាព​លេច​ធ្លោ និង​ឡើង​គីឡូ​រក​ចង្កេះ​ស្ទើរ​មិន​ឃើញ​​ទៅ​វិញ​។

​​​​​​​ការ​ប្រែប្រួល​បែប​នេះ ​ត្រូវ​គេ​យល់​ថា ​ប្រហែល​ជា​មក​ពី Krystal ​សម្រាក​ពី​ការងារ​យូរ​ពេក ​ទើប​មិ​ន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រាង​ដូច​មុន​។ ​ប្រិយ​មិត្ត​ជា​ច្រើន​បាន​បញ្ចេញ​មតិ​របស់​ខ្លួន​លើ​អ៊ីន​ធឺ​ណេត​ថា ​៖ ​ខ្ញុំ​ធ្លាប់​តែ​ឃើញ Krystal ​​ជា​មនុស្ស​មិន​ចេះ​ធាត់ ​ប៉ុន្តែ​ពេល​នេះ​ក្រឡាប់​ចាក់​អស់​ហើយ។ ​រ៉ូប​នេះ​មិន​សម​នឹង​ Krystal ​ឡើយ ​​ពេល​​នាង​ពាក់​ពណ៌​ខ្មៅ​ឬ​​ប្រផេះ ​មើល​ទៅ​សម​ជាង​។ ​អ្នក​ច្នៃ​ម៉ូដ​ប្រហែល​ប្រញាប់​ពេក​ទេ​ដឹង ​បាន​ជា​មិន​ជួយ​មើល​ថា​ម៉ូដ​​បែប​នេះ​ពាក់​ទៅ​លើក​សម្រស់​ឬ​អត់។ ​ឃើញ Krystal ​មាន​សាច់​មាន​ឈាម​បែប​នេះ ​មាន​ន័យ​ថា ​រយៈ​ពេល​កន្លង​មក​​គឺ​នាង​សុខ​សប្បាយ​ ​មិន​សូវ​ព្រួយ​ច្រើន​ដូច​មុន ។

បន្ថែម​ពី​នេះ ​អ្នក​គាំ​ទ្រ​គិត​ថា Krystal ​នៅ​តែ​ស្រស់​ស្អាត​ដដែរ ទោះ​ឡើង​គីឡូ​ក៏​ដោយ។ ​ ​តារា​កើត​ឆ្នាំ ១៩៩៤ ​រូប​នេះ​​​បាន​ជួប​នូវ​​ពេល​វេលា​ស្មុគ​ស្មាញ​ជា​ច្រើន ​ដោយសារ​ Sulli ​មរណភាព ​​ការ​ចាក​ចេញ​របស់​សមាជិក​​ក្រុម ​បូក​រួម​នឹង​ព័ត៌មាន​​ក្រុម F(x) ​នៅ SM ​​ជា​ដើម។ ​ ​ការ​ឡើង​គី​ឡូ​នេះ ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ជា​ច្រើន​​កក់​ក្ដៅ​​ ​ព្រោះ​តារា​ចម្រៀង​រូប​នេះ​មាន​សុខភាព​ល្អ​និង​ស្រស់​ស្រាយ៕​​

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

;