ប្រយ័ត្នប៉ូលិសផាក! ការបង់ពន្ធយានយន្ត នឹងផុតកំណត់នៅថ្ងៃ៣០វិច្ឆិកាស្អែកនេះហើយ

  • 2019-11-29 06:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង់ពន្ធ​លើមធ្យោបាយដឹកជញ្ជូន និង​យាន​ជំនិះ​គ្រប់ប្រភេទ​ប្រចាំ​ឆ្នាំ​២០១៩ នឹង​ផុតកំណត់​ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកាស្អែកនេះហើយ។

ការ​បង់ពន្ធ ធ្វើឡើង​នៅតាម​សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ ឬនៅតាម​ធនាគារ​កាណាឌីយ៉ា អេស៊ីលីដា កម្ពុជា​សាធារណៈ វឌ្ឍនៈ ឬតាម​ធនាគារ​ដែលចុះ MoU ជាមួយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋាន​ពន្ធដារ និង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស​នគរបាល​ចរាចរណ៍​ដើម្បី​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​ប្រមូល​ពន្ធនេះ​នៅតាម​ដងផ្លូវនានា បន្ទាប់ពីការបិទ​បញ្ចប់​ការប្រមូល​ពន្ធ។ បើខកខាន​បង់ពន្ធខាងលើ ម្ចាស់យាន​យន្ត នឹងត្រូវ​ទទួល​រងនូវ​ទោសទណ្ឌ​តាម​ច្បាប់​ស្តីពី​សារពើពន្ធ​ជារធរមាន៕

អត្ថបទ៖ សំភី

;