អភិបាល​ខេត្តពីរ​រូប​ត្រូវ​បាន ព្រះមហាក្សត្រ​ប្រោស​ព្រះរាជ​ទាន​​គ្រឿងឥស្សរិយយស

  • 2019-12-02 03:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោតម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសជាតិតូបការជូន លោក គូច ចំរើន អភិបាលខេត្តព្រះសីហនុ និងគ្រឿងឥស្សរិយយស មុនីសោភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជូន លោក ទៀ សីហា អភិបាលខេត្តសៀមរាប។

ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស គឺ​យោង​តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​អគ្គម ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះ​បើ​យោង​តាម​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលទើបតែទទួលបាននៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។

លោក គួច ចំរើន អតីតអភិបាលខេត្តព្រះសីហនុ

សូម​ជម្រាបថា លោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​តំណែង​អភិបាល​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមិថុនា ២០១៩ ជំនួស លោក យន្ត មីន ដែល​បាន​សុំ​លាលែង​ពី​តំណែង​ក្រោយពីរលំបាក់អគារកម្ពស់ ៧ជាន់ នៅក្រុងព្រះសីហនុ បណ្តាល​ឱ្យ​មាន​មនុស្ស ២៨នាក់​ស្លាប់ និង​២៦នាក់រងរបួស។

លោក ទៀ សីហា អតីត​អភិបាល​រង​ខេត្ត​សៀមរាប​​ រូបភាព៖ ហ្វេសបុក

ចំណែក លោក ទៀ សីហា អតីត​អភិបាល​រង​ខេត្ត​សៀមរាប​ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​សៀមរាប កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ជំនួសលោក ឃឹម ប៊ុនសុង ដែល​ត្រូវ​បាន​ត្រាស់​បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ ក្រសួង​ការ​ពារ​ជាតិ បន្ទាប់ពីលោកត្រូវ បានចូលនិវត្តន៍ពី អភិបាលខេត្តសៀមរាប៕

អត្ថបទ៖ កុសល

;