ទម្លាយ​មូលហេតុ​ដែល​កប៉ាល់​ "ទីតានិច" មិន​ត្រូវ​គេ​ស្រង់​ឡើង​លើ​គោក​វិញ

  • 2019-12-02 08:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សោកនាដកម្ម​រប​ស់​កប៉ាល់​យក្ស​​ទីតានិច (Titanic) បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩១២ ក្រោយ​ពេល​វា​ត្រូវ​បាន​បើក​បុក​ជាមួយ​នឹង​ផ្ទាំង​ទឹកកក​នៅ​លើ​​មហា​សមុទ្រ​អាត្លង់ទិក​ខាង​ជើង។ ព្រោះ​តែ​លិច​ចូល​ជ្រៅ​ពេក​ទៅ​ក្នុង​បាត​សមុទ្រ ទើប​ការ​រុករក​កប៉ាល់​នេះ​មាន​ផល​លំបាក​ជា​ច្រើន។ យ៉ាង​ណា​មិញ នៅ​ក្នុង​ឆ្នាំ​​១៩៨៥ កប៉ាល់​​ទីតានិច ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​ តែ​​វា​មិន​ត្រូវ​បាន​គេ​លើក​​ចេញ​ពី​បាត​សមុទ្រ​នោះ​ឡើយ។

បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The Sun កប៉ាល់​ទីតានិច​កំពុង​ស្ថិត​នៅ​ជម្រៅ ៣៨០០​ម៉ែត្រ​ពី​ផ្ទៃ​សមុទ្រ ហើយ​កំពុង​ត្រូវ​បាន​គេ​​អភិរក្ស​ទុក​យ៉ាង​ល្អ​នៅ​ទីនោះ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​​បាន​អះអាង​ថា អាយុកាល​របស់​កប៉ាល់​យក្ស​មួយ​នេះ​នឹង​មាន​ពេល​មិន​យូរ​ទៀត​ឡើយ ហើយ​វា​នឹង​​អាច​បាត់​រូបរាង​សូន្យ​ឆឹង​នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ។

តាម​ការ​សិក្សា​មួយ​នៅ​អំឡុង​ឆ្នាំ​២០១០​ ​បាន​បង្ហាញ​ថា មាន​បាក់តេរី​មួយ​ប្រភេទ​ឈ្មោះ Halomonas titanicae ត្រូវ​បាន​​រក​​ឃើញ​នៅ​​ក្នុង​ច្រែះ​លើ​កប៉ាល់​ទីតានិច។ ​មួយ​វិញ​ទៀត ទីតាំង​ដែល​កប៉ាល់​ទីតានិច​​បាន​លិច មាន​កម្រិត​ជាតិ​អំបិល ៣,៥% ដែល​បាន​ន័យ​ថា វា​ងាយស្រួល​សម្រាប់​ពពួក​បាក់តេរី​ Halomonas titanicae អាច​រស់នៅ​បាន។ កត្តា​នេះ​សបញ្ជាក់​យ៉ាង​ច្បាស់​អំពី​ថ្ងៃ​បញ្ចប់​របស់​ក​ម្ទេច​កប៉ាល់​ទីតានិច​ថា​នឹង​កៀក​ជិត​មក​ដល់។

គួរ​បញ្ជាក់​ថា បើ​ទោះ​ជា​កប៉ាល់​ទីតានិច​​នឹង​បាត់បង់​រូបរាង​ប្រាកដ​មែន ក៏​រឿងរ៉ាវ​របស់​វា​នៅ​តែ​ដក់​ជាប់​ចិត្ត​មនុស្ស​គ្រប់រូប ហើយ​មិន​ងាយ​នឹង​ត្រូវ​គេ​បំភ្លេច​​នោះ​ឡើយ។ របស់របរ​មួយ​ចំនួន​ដែល​រក​ឃើញ​នៅ​លើ​កប៉ាល់​ត្រូវ​បាន​គេ​ស្រង់​ចេញ​មក​លើ​គោក ហើយ​ក៏​មាន​ការ​ដាក់​លក់​​​ដេញ​ថ្លៃ​នៅ​តាម​​ប​ណ្ដា​ប្រទេស​មួយ​ចំនួន​ផង​ដែរ៕

ប្រភព៖ News.com.au ប្រែ​សម្រួល៖ ឈាង.

;