ទូត EU ថ្មី​​និយាយ​អ្វី​ខ្លះ​ពេល​ជួប​ជា​មួយ​សម្ដេច ហ៊ុន សែន?

  • 2019-12-02 08:39:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា កាល​ពី​​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។ នៅ​ក្នុង​ជំនួបនេះ លោក​ជំទាវ​បាន​សម្តែង​នូវ​ការ​ភ្ញាក់​ផ្អើល​និង​អបអរសាទរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិ​វឌ្ឍ​របស់​កម្ពុជា។ ជាមួយគ្នានេះ លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា​កម្ពុជា​យើង​មាន​ការអភិវឌ្ឍ​និង​កំពុង​ដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើបញ្ហាប្រែប្រួលអាកាសធាតុ ការ​ថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព។

ទន្ទឹម​នឹងនោះ លោកជំទាវបានមានប្រសាសន៍បន្ថែមថាទាំងនេះគឺទទួលបានមកពីសុខសន្តិភាព និង​ស្ថិរ​ភាព​ដែល​កម្ពុជាទទួលបានហើយសុខសន្តិភាព ស្ថិរភាពនេះ ទៀត​សោធ​គឺ​ជា​មូលដ្ឋាន​ចាំ​បាច់​បំផុត សម្រាប់អនាគតកម្ពុជាយើង សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក៏​ដូច​ជា​សម្រាប់​យុវជន​ជំនាន់​ក្រោយ​របស់កម្ពុជាផងដែរ។ ក្នុងន័យនេះលោកជំទាវបានមានប្រសាសន៍ថា លោក​ជំទាវ​ពិត​ជាមានមោទនភាពណាស់ចំពោះកម្ពុជា នឹង​បន្ត​ជា​ដៃ​គូ​ជួយ​កម្ពុជា​យើង​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កម្ពុជាប្រកបដោយចីរភាពជាភាព។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ Carmen ដែល​បានត្រូវតែងតាំងជាអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹម​នឹង​នេះ សម្តេច ក៏បានថ្លែងអំណរគុណនូវការមើលឃើញពីសុខសន្តិភាព និងស្ថិរភាពកម្ពុជា ដែល​លោក​ជំទាវ​បាន​លើក​ឡើង​ព្រោះ​អ្វីដែល​លោក​ជំទាវ​បាន​លើក​ឡើង​គឺ​ជាមូល​ដ្ឋាន​មួយ​ដែល​កម្ពុជា​និងសហគមន៍អឺរុបអាចបន្តធ្វើការរួមគ្នាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត។ សម្ដេច បានថ្លែងអំណរគុណជូនដល់សហគមន៍អឺរ៉ុប ដែលបានជួយដល់កម្ពុជា ជា​ពិសេស​ក្នុង​ការ​កាត់​ទោស​អតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម និង​បាន​ជួយ​ដល់​កម្ពុជា​ជា​ច្រើន​ដែរ​លើ​វិស័យ​ដទៃ​ទៀត។

សម្តេច បានមានប្រសាសន៍ថា «យើង​គប្បី​ឈរ​លើ​មូល​ដ្ឋាន​ត្រឹម​ត្រូវ​នូវ​រាល់​កិច្ចការងារ​ដែល​យើង​បាន​សហការគ្នាកន្លងមក និង​ស្វែង​រក​នូវ​អ្វី​ដែល​យើង​អាច​សហការ​ធ្វើការ​រួម​គ្នា​បន្ត​ទៀត​ក្នុង​ភាព​ជា​ដៃគូរផង និងក្នុងកិច្ចពង្រឹងពង្រីកទំនាក់ទំនងរវាងសហគមន៍អឺរ៉ុប និងកម្ពុជាផង។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ជូនពរ លោកជំទាវ Carmen Moreno សូមទទួលបាន នូវសុខភាពល្អ និង​ជោគ​ជ័យ​ក្នុង​បេកសកកម្មថ្មីនេះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;