កូនខ្មែរនៅអាមេរិក និយាយពី​ការត្រៀមខ្លួនប៉ះកីឡាការិនីមិនដែលចាញ់ប្រេស៊ីល នៅ ONE

  • 2019-12-02 09:07:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនីកូនខ្មែរនៅអាមេរិក ឯម សុវណ្ណារី ត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីជួបកីឡាការិនីមិនដែលចាញ់មកពីប្រេស៊ីល នៅក្នុងកម្មវិធី ONE: MARK OF GREATNESS នៅថ្ងៃទី៦ ខែធ្នូ នៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កីឡាការិនីប្រេស៊ីល RAYANE MARQUES មានមានកំណត់ត្រាប្រកួតលើសង្វៀនចម្រុះចំនួន ៤ លើក មិនដែលចាញ់ទាល់តែសោះ (ឈ្នះ៣លើក និង ស្មើ១លើក)។ រឿងអស្ចារ្យទៀត គឺ RAYANE MARQUES ជាម្ចាស់ខ្សែក្រវាត់ BJJ State Champion ៥សម័យកាល។ យ៉ាងណាក្ដីនេះជាការបង្ហាញខ្លួនលើកដំបូងរបស់ RAYANE MARQUES ស្របពេលដែល សុវណ្ណារី នឹងបង្ហាញខ្លួនលើកទី២ តំណាងឲ្យកម្ពុជានៅសង្វៀន ONE។

ឯម សុវណ្ណារី និងគ្រូបង្វឹក

ឯម សុវណ្ណារី បានថ្លែងថា៖ «វាយូរដែរហើយតាំងពីប្រកួតដំបូងនៅ ONE កាលថ្ងៃទី ៧ ខែ ធ្នូ ២០១៨។ បើគិតដល់ការប្រកួតទី ៦ ធ្នូ គឺ ១ ឆ្នាំល្មម។ តែខ្ញុំបានប្រើពេលវានេះដើម្បីសំលៀងការហ្វឹកហាត់ និង ត្រៀមសម្រាប់ការប្រកួតរបស់ខ្ញុំនៅដើមខែក្រោយ។ ខ្ញុំបានហ្វឹកហាត់ពេញម៉ោង ហើយខ្ញុំមានអារម្មណ៍ថាការប្រកួតរបស់ខ្ញុំនឹងប្លែកពីឆ្នាំមុន ហើយ ខ្ញុំក៏ជាកីឡាការិនីដ៏ប្លែកម្នាក់ដែរ»។

កីឡាការិនីវ័យ២៧ឆ្នាំ ទំនងមានឈ្មោះឡើងប្រកួតម្ដងនៅដើមខែតុលា ប៉ុន្តែបែរខកខានទៅវិញ។ បែបណាក្ដី សុវណ្ណារី បានហ្វឹកហាត់បច្ចេកទេសខ្លាំងក្លានៅក្លិប Modern Martial Arts and Fitness ស្ថិតនៅក្រុង Pasadena រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំនេះត្រូវបានដាក់ក្ដីរំពឹងថានឹងទទួលជ័យជម្នះលើកទី២ នៅសង្វៀនលំដាប់ពិភពលោក ONE។ កូនខ្មែរនៅអាមេរិកសម្បុរស្រអែម សង្កត់ធ្ងន់ថា៖ «លើកមុនមានឈ្មោះម្ដងក៏ខ្ញុំបានត្រៀមច្រើនដូចគ្នា។ ឥឡូវនេះត្រៀមរឹតតែច្រើនជាងមុនព្រោះពេលវាត្រូវពន្យារ។ ខ្ញុំផ្ដោតលើការផ្ដួលគូប្រកួត ១០០% ខ្ញុំមិនគិតអ្វីផ្សេងក្រៅពីចង់ឈ្នះនោះឡើយ»។

ទោះជាយ៉ាងណាក្ដី ជើងខ្លាំងដែលប្រកួតតំណាងឲ្យកម្ពុជារូបនេះ ជឿជាក់ថា វាជាការប្រកួតដ៏តានតឹងមួយពេលប៉ះកីឡាការិនីមិនដែលចាញ់ប្រេស៊ីល ព្រោះកីឡាការិនីរូបនេះជំនាញខាងចូលចាប់ និងចំបាប់ទៀតផង។ ការពិតវាជាការប្រកួតដ៏លំបាក ប៉ុន្តែ សុវណ្ណារី ឆ្លៀតឱកាសអរគុណដល់អ្នកគាំទ្រកម្ពុជា ហើយសង្ឃឹមថាបងប្អូននៅស្រុកខ្មែរនៅតែបន្តគាំទ្រដល់រូបគេនាពេលប្រកួតខាងមុខ។

សុវណ្ណារី ថ្លែងអំណរគុណបែបនេះ៖ «ខ្ញុំសូមអរគុណដល់បងប្អូនខ្មែរដែលស្រលាញ់ និង គាំទ្រខ្ញុំរហូតមក។ ខ្ញុំរំពឹងថានឹងនាំយកជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា។ ខ្ញុំប្រកួតតំណាងឲ្យកម្ពុជា»។

កូនខ្មែរនៅអាមេរិករូបនេះ ឡើងប្រកួតលើសង្វៀនគុនចម្រុះតាំងពីឆ្នាំ ២០១៦ មក។ កីឡាការិនីរូបនេះធ្លាប់ហ្វឹកហាត់ប្រដាល់សកលតាំងឆ្នាំ ២០១២ និង ចាប់ផ្ដើមក្បាច់គុន ជឺជិតស៊ូ នៅឆ្នាំ ២០១៤ ក្នុងគោលដៅរៀនក្បាច់ចាប់ ឃ្លេ និង បោកជាដើមដើម្បីជាទុនសម្រាប់ប្រកួតគុនចម្រុះ។ លើសពីនេះកីឡាការិនីមកពីអាមេរិកក៏ធ្លាប់ហាត់ចំបាប់ យូដូ និង ប្រដាល់សេរី ទៀតផង។

សុវណ្ណារី មានកំណត់ត្រា ៣ លើកក្នុងការប្រកួតក្បាច់គុនចម្រុះហើយឈ្នះទាំង៣លើក គឺ​ឈ្នះកីឡាការិនីអាមេរិកពីររូប Lanikqua Robins នាទឹកទី១ កាលខែធ្នូឆ្នាំ ២០១៦ និង ឈ្នះ Evelyn Nieves នៅទឹកទី១ កាលខែ កុម្ភៈ ឆ្នាំ ២០១៧ ក្នុងការប្រកួតដាក់ទ្រុងនៅអាមេរិក។ បន្ទាប់មក សុវណ្ណារី ឈ្នះកីឡាការិនិអ៊ុយក្រែន Iryna Kyselova នៅសង្វៀន ONE Championship កាលថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ ម៉ាឡេស៊ី ដែលជាការប្រកួតចុងក្រោយ៕

អត្ថបទ៖ ស៊ីធី

;