គ្រូថៃ និង​គ្រូវៀតណាម និយាយ​អ្វីខ្លះ មុនប៉ះគ្នា​នៅ​ជុំចុងក្រោយ​ស៊ីហ្គេម​ថ្ងៃស្អែក?

  • 2019-12-04 04:09:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​ U22 ថៃ និង​គ្រូ U22 វៀតណាម បាន​លើកឡើង​ពីការ​ត្រៀមខ្លួន​មុនប៉ះគ្នា​នៅជុំចុងក្រោយពូលB នៃកីឡាស៊ីហ្គេម ដែល​ជាការប្រកួត​កាត់​សេចក្តី និងតានតឹងបំផុត ខណៈដែល​កំពុងមាន​ការប្រដេញពិន្ទុគ្នាដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លោក Akira Nishino គ្រូ U22 ថៃ បាន​ថ្លែងក្រោយ​ពេលយកឈ្នះ U22 ក្នុងលទ្ធផល ២-០ នៅចុងម៉ោង កាលពី​ម្សិលមិញថា ជ័យជម្នះ​ដ៏តានតឹងនេះ បាន​ធ្វើឱ្យ​កូនក្រុមលោកកាន់តែមានទំនុកចិត្ត មុនប៉ះវៀតណាម នៅថ្ងៃស្អែក ដែល​ជាការប្រកួត​ដ៏មាន​សារៈសំខាន់​បំផុត។

លោក​លើកឡើង​បន្តថា៖ «វៀតណាម គឺ​ជាក្រុម​ដ៏ខ្លាំង​មួយ ប៉ុន្តែ​យើង​បាន​សិក្សា​ពី​របៀប​លេង​របស់​ពួកគេ​ ហើយ​រៀបយុទ្ធសាស្រ្ត​របស់យើង។ យើង​ក៏បាន​ត្រួតពិនិត្យ​កាយសម្បទា​របស់​កីឡាករ​យើងផងដែរ»។

ចំណែក​គ្រូ U22 វៀតណាម លោក Park Hang-seo បាន​ថ្លែងក្រោយយកឈ្នះ U22 សិង្ហបុរី ១-០ នៅចុងម៉ោង​ដែរថា ជ័យជម្នះនេះ លោកមិន​សូវ​សប្បាយចិត្ត​ប៉ុន្មាន​ទេ ពោលគឺ​លោក​ផ្តោតខ្លាំងទៅលើការត្រៀម​ប្រកួត​បន្ទាប់​ទល់នឹង U22 ថៃ។

៤ប្រកួត​កន្លងមក វៀតណាម ឈរលេខ១ មាន ១២ពិន្ទុ, ​ឥណ្ឌូណេស៊ី លេខ២ និង​ថៃលេខ៣ មាន​៩ពិន្ទុ​ដូចគ្នា, ឡាវ លេខ៤ មាន៤ពិន្ទុ, សិង្ហបុរី លេខ៥ មាន១ពិន្ទុ និង​ប្រ៊ុយណេ លេខ៦ មាន​០ពិន្ទុ។ ប្រកួតចុងក្រោយ ប្រ៊ុយណេ នឹង​ប៉ះ​សិង្ហបុរី។ ប្រកួត​ចុងក្រោយ​ថ្ងៃស្អែក ប្រ៊ុយណេ ប៉ះ សិង្ហបុរី, ឥណ្ឌូណេស៊ី ប៉ះ ឡាវ និង​វៀតណាម ប៉ះ ថៃ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;