រកឃើញ​ក្រុមដែលប៉ះកម្ពុជា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេមហើយ!

  • 2019-12-05 09:50:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ដែលប៉ះ​ U22 កម្ពុជា នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រនៃកីឡាស៊ីហ្គេម គឺ U22 វៀតណាម។

ក្រោយត្រឹមស្មើ U22 ថៃ នៅជុំចុងក្រោយ​អម្បាញ់មិញនេះ U22 វៀតណាម បាន​បន្ត​ឈរលេខ១​ក្នុងពូលB មាន១៣ពិន្ទុ ត្រូវទៅប៉ះ​ក្រុមលេខ២ពូលA គឺ U22កម្ពុជា នៅវគ្គបន្ទាប់។ ចំណែកU22 ឥណ្ឌូណេស៊ី លេខ២ មាន១២ពិន្ទុ ក្រោយឈ្នះ U22 ឡាវ ៤-០ ត្រូវឡើងទៅប៉ះក្រុមលេខ១ពូល A គឺ U22 មីយ៉ាន់ម៉ា។ ចំណែក U22 ថៃ លេខ៣ មាន១០ពិន្ទុ។

ការ​ប្រកួត​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើង​នៅថ្ងៃទី៧ ខែធ្នូខាងមុខនេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;