សមត្ថកិច្ចកម្ពុជា ​ដុត​ទំនិញ​ក្លែងក្លាយ​១២មុខ សរុប​​ជាង ១០០​តោន

  • 2019-12-06 06:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ធ្វើការដុត​បំផ្លាញ​ទំនិញក្លែងក្លាយ​ចំនួន ១២មុខ សរុប​ជាង ១០០តោន នៅ​ភូមិច្រេស សង្កាត់​គោកឃ្លាង ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​របស់​លោក តេង សាវង្ស រដ្ឋ​លេខាធិការក្រសួងមហាផ្ទៃ។

ទំ​និញ​ក្លែងក្លាយ​ទាំងនោះ​រួមមាន៖ សំបក​កញ្ចប់​បារី​គ្រប់​ប្រភេទ, សំបក​សុង​បារីចម្រុះ, បារីចម្រុះម៉ាក, សសៃថ្នាំជក់, ឧបករណ៍​សម្ភារៈ​បម្រើឱ្យ​ការ​ផលិត​បារី, ផលិតផល​គ្រឿងសំអាង​គ្រប់​ប្រភេទ, ឧបករណ៍​សម្ភារៈ​បម្រើ​ឱ្យ​ការ​ផលិត​គ្រឿង​សំអាង, ផលិតផលធូប និងធូប​មូស៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;