ទ័ពជើងទឹក​ថៃ ចាប់ផ្តើម​ប្រុងប្រយ័ត្ន​ចំពោះ​នាវាមុជទឹក​មីយ៉ាន់ម៉ាហើយ

  • 2019-12-09 02:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​ជើងទឹកថៃ កំពុងប្រុងជើងការ​បន្ទាប់ពីទទួលដំណឹងថា មីយ៉ាន់ម៉ា នឹង​បញ្ជូននាវាមុជទឹកចូលកាន់​សមុទ្រ Andaman ដើម្បីបំពេញបេសកកម្ម​សន្តិសុខ។

លោក Prachachart Sirisawat អ្នក​នាំពាក្យ​កងទ័ព​ជើងទឹក បានថ្លែងថា នាវាមុជទឹក Kilo Class ដើរដោយ​ម៉ាស៊ូត-អគ្គិសនី ដែល​មីយ៉ាន់ម៉ាទិញ​ពីឥណ្ឌា គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិការពីថ្ងៃទី២៤ ខែធ្នូខាងមុខនេះ។

បញ្ជាការកងទ័ពជើងទឹកថៃ ដែលប្រចាំការ​នៅសមុទ្រ Andaman ទទួល​បញ្ជា​ឱ្យឃ្លាំមើល​នាវាមុជទឹក​មីយ៉ាន់ម៉ា ដែល​អាច​ប្រតិបត្តិការក្រោមទឹកដល់ ៤៥ថ្ងៃ។

គួរ​ជម្រាប​ថា នាវាមុជទឹក​នេះ ត្រូវបាន​ផលិតនៅរុស្ស៊ី ហើយត្រូវបានឥណ្ឌាទិញមកកែច្នៃ​បន្ថែមធ្វើឱ្យកាន់តែល្អប្រសើរ។ នាវាទម្ងន់៣ពាន់តោននេះ មាន​បំពាក់​ជាមួយ​អាវុធផ្សេង អាចមុជក្នុងទឹក​ដល់ជម្រៅ៣០០ម៉ែត្រ និង​អាចផ្ទុកមនុស្ស ៥២នាក់៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;