Kubo ប្រើបច្ចេកទេសទាត់ចូលប្រឡោះជើងលេងទល់ Messi (វីដេអូ)

  • 2019-12-09 03:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករវ័យក្មេង Takefusa Kubo ដែលកំពុងលេងឲ្យក្រុម Mallorca ក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid រដូវកាលនេះ បាននឹងកំពុងលេចធ្លោខ្លាំង ក្រោយពេលដែលរូបគេលេងទល់នឹង Lionel Messi ។

Kubo ពេលលេងទល់នឹង Barcelona /រូបថត៖ marca

ក្នុងជំនួបនាសប្ដាហ៍ទី ១៦ គ្រាដែលក្រុម Barcelona ឈ្នះលើក្រុម RCDMallorca ៥-២ ក្នុងកីឡដ្ឋាន Camp Nou ។ Kubo បានជាប់ជម្រើស ១១ នាក់ដំបូងហើយក៏បានបញ្ចេញបច្ចេកទេសលេងបាល់ស្រដៀង Lionel Messi ទាំងបណ្តើរបាល់ កិបបាល់ បោះកាត់ឲ្យមិត្តរួមក្រុមរហូតដល់កីឡាករ Segio Roberto របស់ Barcelona តាមចាប់ដល់បានកាតលឿងទៀតផង។

ជាងនេះទៀតនៅនាទី ៥១ រូបគេបណ្តើរបាល់ទល់មុខ Messi ហើយក៏ប្រើបច្ចេកទេសទាត់ចូលប្រឡោះជើងតែម្តង។ ក្រោយចប់ការប្រកួត រូបគេត្រូវបានអ្នកគាំទ្រ ស្រែកហួចឌឺដងឲ្យ ព្រោះការសម្រេចចិត្តផ្ទេរទៅក្រុមគូប្រជែង ខណៈដែលរូបគេធំធាត់និងបានហាត់រៀននៅថ្នាល La Masia របស់ Bacelona តាំងពីតូច៕

ទស្សនាបច្ចេកទេសលេងរបស់ Kubo (Watch on YouTube)៖

អត្ថបទទាក់ទង៖

ប្រភព៖ en.as. ប្រែ​សម្រួល៖ រក្សា

;