អាជ្ញាកណ្ដាលស្រីស្អាត ត្រូវកាមេរ៉ាតាមចាប់រហូតអំឡុងប្រកួតបាល់ទាត់

  • 2019-12-09 04:28:08
  • ចំនួនមតិ 1 | ចំនួនចែករំលែក 27

ចន្លោះមិនឃើញ


អំឡុងការប្រកួតបាល់ទាត់ផ្នែកស្រីនៅវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិ វៀតណាម ទល់នឹង ថៃ ។ អាជ្ញាកណ្ដាល​ខ្សែបន្ទាត់ម្នាក់ ដោយសារសម្រស់ស្រស់ស្អាត រាងដូចតារាម៉ូឌែល ជាមួយនឹងទឹកមុខញញឹមជាប់ផងនោះ ត្រូវបានកាមេរ៉ាតាមចាប់សកម្មភាពជាប់ជានិច្ច និងត្រូវបានសារព័ត៌មានវៀតណាម ចុះផ្សាយព្រោងព្រាត ល្បីលើបណ្ដាញសង្គមទៀតផង។

Joanna Kate Charaktis ជាអាជ្ញាកណ្ដាល​ខ្សែបន្ទាត់សញ្ជាតិអូស្តា្រលី ត្រូវបានប្រភពព័ត៌មានទម្លាយឲ្យដឹងថា នាងទើបនឹងមានវ័យ ២៥ ឆ្នាំ(១៩៩៣)ប៉ុណ្ណោះ ប៉ុន្តែមានសមត្ថភាពកាន់សុទ្ធតែសញ្ញាប័ត្រ FIFA referee referee ជាពិសេសតាមចាប់បាល់ Off-side ច្បាស់ៗណាស់។

ជម្រាបជូនដែរថា ក្រុមបាល់ទាត់ស្រ្តីវៀតណាម បានយកឈ្នះ ថៃ ១-០ ទទួលបានមេដាយមាសក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី ៣០ ដែលប្រទេសហ្វីលីពីនជាម្ចាស់ផ្ទះ៕

វគ្គផ្ដាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិ វៀតណាម ទល់នឹង ថៃ /រូបថត៖ vff.org.vn
កីឡាការិនីវៀតណាម អបអរក្រោយលេងឈ្នះ ថៃ (នៅម៉ោងបន្ថែម ២ ដង) /រូបថត៖ vff.org.vn

ប្រភព៖ Vietnamnet ប្រែ​សម្រួល៖ រក្សា

;