សម្តេច ហ៊ុន សែន និយាយពីការស៊ុតបាល់ Free Kick របស់​ កែវ ​សុខផេង

  • 2019-12-11 01:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​សរសើរ​ថា ការស៊ុតបាល់ Free Kick របស់​ កែវ សុខផេង ដែលចូលទីក្រុមមីយ៉ាន់ម៉ា គឺ​ជាការស៊ុតដ៏អស្ចារ្យ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធី​ចែកសញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
ចំពោះ​ការស៊ុតបាល់ប៉េណាល់ទីមិនចូលរបស់ ​កែវ សុខផេង សម្តេចបានលើកទឹកចិត្ត ពោលគឺ​ប្រាប់ កែវ សុខផេង កុំឱ្យបាក់ទឹកចិត្តឱ្យសោះ ព្រោះ​កីឡាករលំដាប់ពិភពលោកដូចជា David Beckham ក៏ស៊ុតមិនចូលដែរពេលខ្លះ។ ហើយម្យ៉ាងទៀត កម្ពុជា បាន​បំបែក​ប្រវត្តិសាស្រ្ត​ក្នុងការឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេម ដោយ​សម្តេច​បានកោតសរសើរចំពោះទម្រង់លេងរបស់ក្រុមកម្ពុជាផងដែរ៕
រូបថត៖ FFC

អត្ថបទ៖ សំភី

អត្ថបទថ្មី
;