នាយករដ្ឋមន្រ្តី​វៀតណាម ដាក់ពាក្យ​មួយម៉ាត់​ទៅកាន់​គ្រូ​ដែល​បាន​កាតក្រហមនៅស៊ីហ្គេម

  • 2019-12-12 05:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី​វៀតណាម បាន​ថ្លែងថា គ្រូ U22 វៀតណាម លោក Park Hang Seo ដែលទទួលបានកាតក្រហម​នៅក្នុងការប្រកួតទល់នឹង U22 ឥណ្ឌូណេស៊ី នាវគ្គផ្តាច់ព្រ័ត្រកីឡាស៊ីហ្គេម​កន្លងទៅ គឺដោយសារតែលោក​ការពារកូនក្រុម។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​ទទួលស្វាគមន៍ និង​ប្រគល់រង្វាន់ជូន​កីឡាករដែល​ទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០១៩ នៅហ្វីលីពីន កាលពី​ថ្ងៃទី១១ ខែ​ធ្នូ ឆ្នាំ​២០១៩។

លោក​នាយករដ្ឋមន្រ្តីលើកឡើង​ថា៖ «ខ្ញុំ​កោតសរសើរ​នូវជំនឿទុកចិត្ត​របស់គ្រូបង្វឹក ចំពោះ​កីឡាករ។ គ្រូទទួល​បានកាតក្រហម ពីព្រោះ​ការពារ​កីឡាករមួយរូប ពោលគឺជាការលះបង់ដ៏ធំធេង»។

ជាមួយ​នឹងការឈ្នះមេដាយមាសស៊ីហ្គេមលើកដំបូង​របស់​វៀតណាមក្នុងរយៈពេល ៦០ឆ្នាំនេះ លោក ង្វៀន សួនហ៊្វុក បាន​អះអាងថាគឺ​ដោយសារតែក្រុមវៀតណាម មាន​គ្រូដ៏ពូកែ និង​កីឡាករ​ដែលមាន​ទេពកោសល្យស្រេកឃ្លានចង់ឈ្នះ ព្រមទាំងមាន​អ្នកគាំទ្រ​មកពី​គ្រប់ទីកន្លែងទាំងអស់​ក្នុងប្រទេស៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

;