រាជរដ្ឋាភិបាល​កម្ពុជា​ សង្ឃឹមថា EU នឹង​ពិចារណារឿង EBA ដែល​អាច​ប៉ះពាល់ដល់កម្មការិនីជិត ១លាននាក់

  • 2019-12-12 09:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​កម្ពុជា សង្ឃឹមថា ​គណៈ​កម្មការ​អឺរ៉ុប នឹង​ធ្វើការ​ពិចារណា​លើកិច្ចខិតខំ​ប្រឹងប្រែង​របស់ខ្លួន ក្នុង​ការ​អនុវត្ត​រាល់​អនុសញ្ញា​អន្តរជាតិ​ទាំងអស់ ក្រោម​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ EBA ដែល​អាច​ផ្តល់​ផល​ប៉ះពាល់​សង្គមដល់​កម្មការិនី​ប្រមាណ​ជិតមួយលាននាក់ និង​ផលប៉ះពាល់​ដោយ​ប្រយោល​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ ដែល​រស់នៅ​ពឹង​ផ្អែក​លើ​ប្រាក់​ឈ្នួល​របស់​ពួកគេ រួមទាំងការ​គោរព​នូវ​គោលការណ៍​អធិបតេយ្យ​ភាព និង​ការមិន​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​កម្ពុជា។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៩។

ការ​ចេញ​សេចក្តីថ្លែងការណ៍​នេះ គឺ​ក្នុងចន្លោះពេល​ដែល​គណៈកម្មការ​អឺរ៉ុប ចេញ​សេចក្តី​សម្រេច​ចុងក្រោយ​របស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ​២០២០​ខាងមុខនេះ។

ក្រសួង​ការបរទេស​បាន​រៀបរាប់​ថា អនុលោម​តាមនីតិ​វិធី​របស់សហភាព​អឺរ៉ុប រាជរដ្ឋាភិបាល​កម្ពុជា មាន​ភារកិច្ច​ប្រគល់ជូន​គណៈកម្មការ​អឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៩ នូវការឆ្លើយតប​ចុងក្រោយ​របស់​ខ្លួន​ចំពោះ​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​អំពីការរកឃើញ និង​សន្និដ្ឋាន​ពាក់ព័ន្ធ​នឹង​នីតិ​វិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជាបណ្តោះអាសន្ន​ដែលបាន​ផ្តល់​ឱ្យកម្ពុជា ក្រោម​កម្មវិធី «គ្រប់មុខទំនិញ​លើកលែងសព្វាវុធ EBA»។

ក្រសួង​បន្តថា សេចក្តី​ឆ្លើយតបចុងក្រោយនេះ គឺជារបាយការណ៍​គ្រប់ជ្រុងជ្រោយ​អំពីសកម្មភាព និង​វិធានការណ៍​នានា​ ដែល​រាជ​រដ្ឋាភិបាល​បាន​អនុវត្តឆ្លើយតបទៅនឹង​បញ្ហា​ទាំងឡាយ​ដែល​ជាការព្រួយបារម្ភ​របស់​គណៈកម្មការ​អឺរ៉ុប ជាអាទិ៍​រួមមានការ​គោរព​សិទ្ធិ​ក្នុងការចូលរួម​នយោបាយ សិទ្ធិ​ដីធ្លី សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​បង្កើត​សមាគម ជាដើម៕

អត្ថបទ៖ សំភី

;