អ្នកសារព័ត៌មានខ្មែរ១៥នាក់រួមគ្នាបើកស្ថាប័នសារព័ត៌មានឯករាជ្យថ្មីឈ្មោះថា «ខេមបូចា»

  • 2019-12-13 09:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅថាកាត់ “ខេមបូចា” ដែលបង្កើតឡើងដោយអ្នកសារព័ត៌មានខ្មែរ១៥នាក់ត្រូវបានសម្ពោធបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដែលមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ឯកអគ្គរដ្ឋ-រាជទូតស្ថានទូតប្រចាំនៅកម្ពុជា មន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មានសរុបប្រមាណ២០០នាក់។

ក្រុមស្ថាបនិកសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា “ខេមបូចា”

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅថាកាត់ “ខេមបូចា” ដែលសរសេរជាភាសាអង់គ្លេស Cambodian Journalists Alliance (CamboJA។ ខេមបូចា ជាស្ថាប័នសារព័ត៌មានមួយដែលបង្កើតចេញពីអ្នកសារព័ត៌មានខ្មែរដែលធ្វើការនៅស្ថាប័នក្នុងស្រុក អន្តរជាតិ និងឯករាជ្យរួមគ្នាចំនួន ១៥រូប និងសមាជិកចូលរួមចំនួន ៧៥រូប បង្កើតឡើងក្នុងគោលបំណងជ្រោមជ្រែងលើកកម្ពស់ដល់វិស័យសារព័ត៌មានឲ្យកាន់តែមានវិជ្ជាជីវៈ មានភាពម្ចាស់ការខ្ពស់ និងមានភាពឯករាជ្យនៅក្នុងការបំពេញការងារ និងវិជ្ជាជីវៈរបស់ខ្លួនដើម្បីធ្វើការលើកស្ទួយដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេសឲ្យកាន់តែប្រសើរ។

លោក ណុប វី ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាថ្លែងក្នុងពិធីសម្ពោធកាលពីព្រឹកមិញថា “ខេមបូចា” ត្រូវបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។ “ខេមបូចា” បានកំណត់នៅក្នុងលក្ខន្តិកៈរបស់ខ្លួនថា ខេមបូចា ជាស្ថាប័នមួយដែលមានវិជ្ជាជីវៈ ឯករាជ្យ មិនមាននិន្នាការ ឬមិនធ្វើសកម្មភាពលម្អៀងទៅរកគណបក្សនយោបាយ និងហើយមានបេសកកម្ម ដើម្បីពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសេរីភាពអ្នកសារព័ត៌មាន ពង្រឹងឯករាជ្យភាពរបស់ប្រព័ន្ធផ្សព្វផ្សាយនិងអំណាចសារព័ត៌មាន និងដើម្បីការពារអ្នកសារព័ត៌មាន។

លោក ណុប វី ប្រធានក្រុមប្រឹក្សាភិបាល “ខេមបូចា”

លោកបន្តថា “ខេមបូចា” នឹងដើរតួនាទីឈានមុខជាអង្គការសារព័ត៌មានដែលមានការប្តេជ្ញាចិត្តខ្ពស់ និងដាក់ចេញនូវសកម្មភាពជាអាទិភាព ដើម្បីផ្តល់ការគាំទ្រពេញទំហឹង លើកទឹកចិត្ត និងជំរុញការចូលរួមរបស់ស្ត្រីខ្មែរនៅក្នុងតួនាទីជាអ្នកសារព័ត៌មាន និងតួនាទីជាអ្នកដឹកនាំក្នុងវិស័យដ៏សំខាន់មួយនេះ។

នៅក្នុងថ្ងៃសម្ពោធនេះផងដែរ “ខេមបូចា” ក៏បានដាក់ឲ្យដំណើរការគេហទំព័ររបស់ខ្លួនដែលមានឈ្មោះថា cambojanews.com ដែលផ្សាយចេញជាភាសាអង់គ្លេស ហើយក៏គ្រោងការផ្សាយបន្ថែមជាខេមរៈភាសាផងដែរ៕

អត្ថបទ៖ លន ហ្សាឌីណា

;