Coutinho រក​បាន Hat-trick ឲ្យ​ Bayern ចប់​ប្រកួត​ស៊ី​គេ ៦-១ (មានវីដេអូ)

  • 2019-12-15 03:56:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមខ្លាំង Bayern Muchen បានប្រកួតឈ្នះក្រុម Werder Bremen ៦-១ នៅទឹកដី Allianz Arena ដោយចាយពេលតែ ៣៤ នាទីប៉ុណ្ណោះ។

Coutinho និង Lewandowski /រូបថត៖ FCBayernEN

ក្នុងនោះកីឡាករចំណូលថ្មី Philippe Coutinho រក​បាន Hat-trick លើក​ដំបូង​ឲ្យ​ Bayern Muchen ហើយក៏បានបញ្ជូនឲ្យមិត្តរួមក្រុមបាន ២ ដងផងដែរ ខណៈដែលកីឡាករប៉ូឡូញ Robert Lewandowski ស៊ុតបាន ២ គ្រាប់ដែរ (រដូវកាលនេះរូបគេចូលលេង ២៣ ប្រកួតស៊ុតបាន ២៩ គ្រាប់) ឯ Thomas Muller យប់មិញរកបាន ១ គ្រាប់ដែរ។

កំណត់ត្រាផ្ទាល់ខ្លួនរបស់ Coutinho ចូលលេងបាន ២០ ដងរកបាន ៧ គ្រាប់និង Asisst បាន ៧ លើកក្រោយផ្ទេរចេញពី Barcelona មក Bayern ក្នុងលក្ខខណ្ឌខ្ជីជើង។

ត្បិតថា​ Bayern យកបាន ៣ ពិន្ទុបន្ថែម ( ២៧ ពិន្ទុ) ប៉ុន្តែចាញ់ ៦ ពិន្ទុពីក្រុមកំពូលតារាង Leipzig (៣៣ ពិន្ទុ)។ នៅរាត្រីថ្ងៃអាទិត្យនេះក្រុម Top 3 ដែលនឹងចេញប្រយុទ្ធមាន Borussia Mönchengladbach ប៉ះ Wolfsburg និង Schalke 04 ទៅលេងនៅផ្ទះ Frankfurt កំពុងដេញគ្នាដើម្បីយក ៣ ពិន្ទុ៕

ទស្សនាវីដេអូខាងក្រោម៖

រូបថត៖ FCBayernEN

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

;