បែកធ្លាយការពិត! អាមេរិកបណ្ដេញអ្នកការទូតចិន ២រូប​ចេញពីប្រទេសយ៉ាងសម្ងាត់បំផុត

  • 2019-12-16 06:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ការទូត​របស់​ប្រទេស​ចិន​ពីរ​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​សហរដ្ឋអាមេរិក​យ៉ាង​សម្ងាត់ ក្រោយ​ត្រូវ​ចោទ​ប្រកាន់​ថា​ជា​ជន​បង្កប់​ស៊ើប​យក​ការណ៍។

យោង​តាម​របាយការណ៍ The New York Times ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ឲ្យ​ដឹង​ថា ការ​ចោទ​ប្រកាន់​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មន្ត្រី​ទាំង​ពីរ​រូប​ធ្វើ​ដំណើរ​ទៅ​កាន់​បន្ទាយ​ទាហាន​អាមេរិក​ក្នុង​រដ្ឋ Virginia កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ជាមួយ​ប្រពន្ធ​របស់​ពួកគេ។ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​រយៈ​ពេល ៣០​ឆ្នាំ ដែល​មន្ត្រី​ចិន​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ចារកម្ម។ ចំណែក​ឯ​ប្រភព​ដែល​ដឹង​រឿងរ៉ាវ​នេះ​ច្បាស់ ឲ្យ​ដឹង​ដែរ​ថា​រដ្ឋាភិបាល​អាមេរិក បាន​ចោទ​ប្រកាន់​ថា​មន្ត្រី​ចិន​ទាំង​ពីរ​នាក់​គឺ​ជា​អ្នក​ស៊ើប​ការណ៍​សម្ងាត់​ដែល​បន្លំ​ខ្លួន​មក​ធ្វើ​ជា​មន្ត្រី​ការ​ទូត។

យ៉ាង​ណា​មិញ ហេតុការណ៍​នេះ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ឬ​ប៉េកាំង​នោះ​ទេ​ដោយ​ត្រូវ​លាក់​ការណ៍​សម្ងាត់​បំផុត។ រហូត​មក​ដល់​ពេល​នេះ មន្ត្រី​របស់​ចិន ត្រូវ​បាន​ចាត់​ទុក​ថា​បង្ក​ការ​គំរាម​កំហែង​ផ្នែក​ចារកម្ម​ធំ​ជាង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​សហរដ្ឋអាមេរិក៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

;