ពាន Club World Cup៖ កីឡដ្ឋាននឹងត្រូវលេងវគ្គផ្តាច់ព្រ័ត្រ មានបំពាក់ប្រព័ន្ធដ៏ទំនើបមួយ

  • 2019-12-19 04:24:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Liverpool (ជើងឯក​ទ្វីប​អឺរ៉ុប) ត្រូវ​ប៉ះគ្នា​ជាមួយ​ក្រុម​ Flamengo (ជើងឯកមកពីឡាទីន) វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២២ ខែធ្នូ ២០១៩ ខាងមុខនេះនៅទឹកដីប្រទេសកាតា ក្នុងកីឡដ្ឋាន Khalifa International Stadium។

កីឡដ្ឋាន Khalifa International ទីក្រុងដូហា /រូបថត៖ FIFA
ប្រភពពីទំព័រ FIFA បានបង្ហើបឲ្យដឹងថា កីឡដ្ឋានទើបនឹងជួសជុលថ្មីរួចរាល់កាលពីឆ្នាំ ២០១៧ នេះមានបំពាក់ទៅដោយប្រព័ន្ធ​បច្ចេកវិទ្យា​បញ្ចុះកម្តៅដ៏ទំនើបថ្មីមួយ (Cooling System) មាននាទីជួយរក្សាសីតុណ្ហភាពកំដៅដល់កីឡាករនិងអ្នកគាំទ្រ ដែលមកទស្សនាដោយផ្ទាល់ផងដែរ។ លើសពីនេះទៀត VAR អាជ្ញាកណ្ដាលវីដេអូ ក៏បានដាក់បញ្ចូលរួចហើយដែរនៅក្នុងទីនោះ។

សូមជម្រាបជូនថា ប្រទេសកាតា បានដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2022 រីឯ Khalifa International Stadium អាចផ្ទុកអ្នកទស្សនាបាន ៤ មុឺនដាក់។ កីឡដ្ឋាននេះគឺមួយក្នុងចំណោមកីឡដ្ឋាន ៨ ដទៃទៀតដែលនឹងត្រូវស្វាគមន៍ក្រុមខ្លាំងៗមកប្រជែងគ្នាទីនោះឆ្នាំ ២០២០៕

ទិដ្ឋភាពផ្នែកខាងក្នុងកីឡដ្ឋាន៖

អត្ថបទទាក់ទង៖

ប្រភព៖ FIFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;