ក្រសួងនឹងពិនិត្យ​កែតម្រូវ​ចំពោះ​លេខ​ពិសេសដែលមាន​ពាក្យ​មិនសមរម្យ

  • 2020-01-08 02:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងនៅព្រឹកថ្ងៃទី៨មករានេះថា លទ្ធផល​នៃការស្វែងរកលេខពិសេសផ្ទាល់ខ្លួន ត្រូវបាន​បង្កើត និង​គណនា​តម្លៃ​ដោយ​ស្វ័យប្រវត្តិ​ពី​ក្នុង​ប្រព័ន្ធ។ ក្នុង​ករណី​ពាក្យ​ដែល​នៅក្នុងផ្លាកលេខ មិនមាន​ភាព​សមរម្យ ឬ​បង្ក​ការប៉ះពាល់ណាមួយ គឺ​សាធារណជន​អាច​ផ្តល់មតិយោបល់ ទៅកាន់ក្រសួង​ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការកែតម្រូវ៕

សូមជម្រាបថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ​២០២០ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ធ្វើពិធីបើកដំណើរការ​ជាផ្លូវការ ការ​លក់​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត។ ការបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសជូនប្រជាពលរដ្ឋ ដែលចង់បានលេខចុះបញ្ជីមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលបង្ហាញពីអត្តសញ្ញាណកម្ពុជាលើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនជាតិ និងដើម្បីឱ្យម្ចាស់រថយន្តអាចរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួនក្រោយៗទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;