រឿងរ៉ាវ​ខ្លះៗ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​កម្លាំង​យោធា​អ៊ីរ៉ង់

  • 2020-01-09 01:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ផ្អែក​​តាម​​វិបសាយ​យោធា Global Fire Power បាន​បញ្ជាក់​​ឲ្យ​ដឹង​ថា កម្លាំង​យោធា​របស់​ប្រទេស​អ៊ីរ៉ង់​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៤ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៣៧​ជុំវិញ​ពិភពលោក។ បច្ចុប្បន្ន អ៊ីរ៉ង់​មាន​កង​កម្លាំង​សកម្ម​នៅ​ក្នុង​យោធា​ប្រមាណ​ជាង ៥២​ម៉ឺន​នាក់ ដោយ​​រាប់​បញ្ចូល​ទាំង​កម្លាំង​ទាហាន កងទ័ព​ជើង​ទឹក កង​ទ័ព​អាកាស និង​កង​ឆ្មាំ​បដិវត្ត​ឥស្លាម។

ថវិកា​យោធា​របស់​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ មាន​ចំនួន ៦,៣​ពាន់​លាន​ដុល្លារ​អាមេរិក។ សម្រាប់​កម្លាំង​ជើង​គោក អ៊ីរ៉ង់​មាន​​រថក្រោះ ឧបករណ៍​បាញ់​រ៉ុកកែត និង​កាំភ្លើង​ធំ ចំនួន​ប្រហែល​ជា ៨៥៧៧​គ្រឿង។ ឯ​ដែន​ទឹក​វិញ​មាន​​កប៉ាល់ និង​នាវា​មុជ​ទឹក​ចំនួន ៣៩៨​គ្រឿង។ ដោយ​ឡែក​នៅ​លើ​ដែន​អាកាស​មាន​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៥១២​គ្រឿង។

បន្ថែម​​ពី​នេះ ប្រទេស​អ៊ីរ៉ង់​​ត្រូវ​គេ​ទទួល​ស្គាល់​ថា​មាន​​ឃ្លាំង​ផ្ទុក​មីស៊ីល​​ច្រើន​ប្រភេទ និង​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​មជ្ឈិមបូព៌ា។ ក្នុង​នោះ​មាន​ដូចជា ​មីស៊ីល​រយៈ​ចម្ងាយ​ជិត​ប្រភេទ Qiam-1 អាច​បាញ់​ចន្លោះ​ពី ៧០០ ទៅ ៨០០​គីឡូ​ម៉ែត្រ មីស៊ីល​រយៈ​ចម្ងាយ​​មធ្យម​ប្រភេទ Sejjil អាច​បាញ់​ដល់​ចម្ងាយ ២០០០​គីឡូ​ម៉ែត្រ និង​ប្រភេទ​មីស៊ីល​ប្រដេញ Soumar អាច​​បាញ់​​ចម្ងាយ​ពី ២០០០ ដល់ ៣០០០​គីឡូ​ម៉ែត្រ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS)។

ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​​ឲ្យ​ដឹង​ថា អ៊ីរ៉ង់​បាន​និង​កំពុង​សាកល្បង​បច្ចេកវិទ្យា​​អវកាស​​របស់​ខ្លួន ក្នុង​ការ​អភិវឌ្ឍ​មីស៊ីល​អន្តរទ្វីប ដែល​​មាន​សមត្ថភាព​អាច​បាញ់​ក្នុង​រយៈ​ចម្ងាយ​ជា​មធ្យម​រហូត​ដល់ ៥៥០០០​គីឡូ​ម៉ែត្រ​ឯណោះ៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ ឈាង.

;