ក្រសួង​ពាណិជ្ជកម្ម៖ តម្លៃប្រេងអាចមានការប្រែប្រួល

  • 2020-01-09 03:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ពាណិជ្ជកម្ម បាន​ចេញសេចក្តីជូនដំណឹង​នៅថ្ងៃទី៩ មករានេះថា យោងទៅលើស្ថានភាព​ទីផ្សារ​អន្តរជាតិ​បច្ចុប្បន្ន តម្លៃ​ប្រេង​ឥន្ធនៈ​អាចមានការប្រែប្រួល​មិនអាចព្យាករណ៍បានឡើយ។ ការជូនដំណឹងនេះ ក្នុងខណៈដែលមានភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ ក្រោយអ៊ីរ៉ង់ បាញ់ផ្លោងមីស៊ីលលើមូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ាក់ កាលពីម្សិលមិញនេះ។

ក្រសួង​បន្តថា ទោះបីជាមាន​ការកើនឡើង​តម្លៃ​ប្រេង​ឥន្ធនៈ​ក្តី ក្រសួង​នឹង​គណនាតម្លៃ​ប្រេង​ទៅតាម​ប្រកាស​របស់​អន្តរ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម ក្រសួងរ៉ែ និង​ថាមពល នូវ​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅកម្ពុជា​ទៅតាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​សម្រាប់​រយៈពេល ១៥ថ្ងៃម្តង ដូចអ្វីដែលបាន​ឯកភាព​គ្នា​អនុវត្ត​កន្លងមក។

សូម​ជម្រាប​ថា តម្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​​ដែល​អនុវត្ត​ពីថ្ងៃទី ០១ ដល់ ១៥ ខែ មករា ដើមឆ្នាំ​២០២០ គឺ៖

-ប្រេងសាំង​ធម្មតា តម្លៃ ៣៧៥០រៀល​ក្នុងមួយ​លីត្រ។

-ប្រេង​ម៉ាស៊ូត តម្លៃ ៣៦៥០​រៀល​ក្នុងមួយ​លីត្រ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;