វីដេអូ៖ លោក ពូទីន កំពុង​បង្វិល​ស្អីគេហ្នឹង?

  • 2020-01-09 06:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី, លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី, លោក Aleksandar Vucic ប្រធានាធិបតី​ស៊ែប និង​លោក Boyko Borisov នាយករដ្ឋមន្រ្តី​ប៊ុលហ្គារី បានចូលរួម​ក្នុងពិធីបើកជាផ្លូវការនូវ​បំពង់បង្ហូរឧស្ម័ន TurkStream ដែល​ធ្វើឡើង​នៅក្រុងអ៊ីស្តានប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ​២០២០។ បំពង់នេះ នឹង​បង្ហូរ​ឧស្ម័ន​ពីប្រទេសរុស្ស៊ី ទៅកាន់តួកគី និង​ប្រទេស​អឺរ៉ុបខាងត្បូង ដោយ​ឆ្លងកាត់​សមុទ្រខ្មៅ ប្រវែង ៩៣០គីឡូម៉ែត្រ។

សូមទស្សនាវីដេអូ៖

សូម​ជម្រាប​ថា រុស្ស៊ី​បាន​ចាប់ផ្តើមសាងសង់បំពង់បង្ហូរឧស្ម័ននេះ ចាប់ពីខែឧសភា ឆ្នាំ​២០១៧ ដោយ​ចំណាយលុយប្រមាណជិត ៨ពាន់លានដុល្លារ៕

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;