គ្រូអារ៉ាប់រួម ពិបាកវាស់ស្ទង់​យុទ្ធសាស្រ្តរបស់គ្រូវៀតណាម មុន​ប៉ះគ្នានៅ AFC U23 ល្ងាចនេះ

  • 2020-01-10 04:25:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុនប៉ះវៀតណាម នៅ​ AFC U23 Championship 2020 នាម៉ោង ៥:១៥ល្ងាចនេះ លោក Maciej Skorza គ្រូ​បង្គោល U23 អារ៉ាប់រួម បាន​បង្ហើប​ថា ទោះ​បីជាលោកខិតខំ​វិភាគ​ក្រុមវៀតណាមយ៉ាងណាក៏ដោយ ក៏​លោកនៅតែពិបាកទស្សន៍ទាយ​ពីយុទ្ធសាស្រ្តរបស់​គ្រូ​វៀតណាម​ដដែល។

លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «យើងបាន​មើល​ការប្រកួត​រវាង អារ៉ាប់រួម vs វៀតណាម កាលពី​វគ្គជម្រុះ World Cup 2022 កន្លងមក និង​២ប្រកួតទៀត​របស់វៀតណាម ដើម្បីបង្កើនការស្វែងយល់ពីទម្រង់​លេង។ ប៉ុន្តែវាតែងតែងមានការភ្ញាក់ផ្អើល ហើយ​ខ្ញុំ​ច្បាស់ថា វៀតណាម​នឹង​ព្យាយាម​ប្រើទម្រង់ថ្មី​សម្រាប់​ការប្រកួតនេះ»។

គ្រូ​អារ៉ាប់រួម​បន្តថា វៀតណាម​ជាក្រុម​ដែលមាន​គុណភាព។ ការរៀបចំក្រុម និង​ស្មារតីក្រុម​គឺ​ជាចំណុចខ្លាំងដ៏ធំបំផុត​របស់​ពួកគេ។

គ្រូ U23 វៀតណាម លោក Park Hang-seo ក៏បាន​លើកឡើងដែរថា ក្រុមរបស់លោក​បាន​ត្រៀមខ្លួន ១០០ភាគរយហើយ ទាំងកាយ និង​ស្មារតីសម្រាប់​ការប្រកួតនេះ។ ប៉ុន្តែលោកថា ការប្រកួត​ទីមួយនេះ នឹង​មានឧបសគ្គច្រើន​ដោយសារតែអារ៉ាប់រួមជាក្រុមខ្លាំង ពោលគឺនឹងមាន​សម្ពាធ​សម្រាប់​កីឡាករវៀតណាម៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;