ចាន់ រតនា ដាក់គោលដៅ​វ៉ៃនៅ ONE ​ឲ្យបាន ៤ប្រកួត ក្នុងឆ្នាំ២០២០ នេះ

  • 2020-01-10 06:45:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​គុន​ចម្រុះ​​លេច​ធ្លោ​​របស់​កម្ពុជា​ ​ចាន់ រតនា បាន​ដាក់​គោលដៅ​​ប្រកួត​ឲ្យ​បានច្រើន​ជាង​ឆ្នាំ ២០១៩ នៅសង្វៀន ONE Championship ក្នុងឆ្នាំ​២០២០ នេះ។

ចាន់​ រតនា​ បាន​​បញ្ជាក់​ថាខ្លួន ចង់​ឡើង​ប្រកួត ឲ្យ​បាន ​៤​លើក​នៅ​សង្វៀន ​ONE Championship ព្រោះ​ថា​ឆ្នាំ ២០១៩​ ​កន្លង​ទៅ ​​រូប​គេ​ប្រកួត​បាន​តែ​ ២ ​លើក​ប៉ុណ្ណោះ។

ចាន់ រតនា អបអរ​ក្រោយ​ជ័យជម្នះ​នៅ ONE នាពេល​កន្លងមក (រូបភាព៖ ONE Championship)

​​​ម្ចាស់​​ក្លិប​​សិល្បៈ​ ដែល​ឈ្នះ​ ៣ប្រកួត​ជាប់គ្នា​នៅ ONE ​បាន​ថ្លែង​ថា​៖ «​​អ្វី​ដែល​​ខ្ញុំ​ចង់​បង្ហាញ គឺ​​​ដាក់​គោល​ដៅ​ប្រកួត​​​ឲ្យ​បាន​ ​៤​ដង​នៅ​ឆ្នាំ​ ២០២០។ ​នេះ​ជា​​ការ​គិត ​​របស់​​ខ្ញុំ​ បើ​​សិន​មិន​មាន​​បញ្ហា​រាំង​ស្ទះ​នោះ​​ទេ​។ ប៉ុន្តែ​​​បំណង​ទាំង​នេះ​​ត្រូវ​​រង់​ចាំ​ចម្លើយ​អំពី​អ្នក​ចាត់​ការ​របស់​ខ្ញុំ​ ​ឬ​អ្នក​ផ្គូផ្គង​​របស់​ខ្ញុំ​ដែរ»។

​បន្ទាប់​ពី​ឈ្នះ​​កីឡាករ​ជើង​ខ្លាំង​ចំបាប់​របស់​​គុយ​បា​​ Gustavo Balart ​កាល​ពាក់​កណ្ដាល​​ខែ​សីហា ​មក​​ ​ចាន់ រតនា ខកខាន​ឡើង​សង្វៀន​​លំដាប់​ពិភព​លោក​នេះ​​ រយៈ​ពេល​ជាង​ ៤ខែ​មក​ហើយ។ ​រតនា​ ព្រលយ​ឲ្យដឹង​ថា​ខ្លួន អាច​នឹង​ឡើង​សង្វៀន​​ដដែល​នេះ​ជា​ថ្មី​នៅ​ដើម​​ឆ្នាំ ២០២០ នេះ។​

​បច្ចុប្បន្ន​​ រតនា​ បាន​ដាក់​ចិត្ត​ដាក់​កាយ​ខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​ខ្លាំង​ជាង​មុន​ ដើម្បី​ប្រឈម​នឹង​​គូ​ប្រជែង​ខ្លាំងៗ​ទៅ​ថ្ងៃ​អនាគត ​និង​អាច​ជា​បេក្ខភាព​មួយ​ដណ្ដើម​ខ្សែ​ក្រវាត់​ទៀត​ផង។

​គួរ​ដឹង​ថា​ ចាន់ រតនា ​​ប្រឡូក​លើ​សង្វៀន​គុន​ចម្រុះ​ចំនួន ​១០ លើក​ ក្នុង​នោះ​​ ឈ្នះ​ ៧ ដង​ និង​ ចាញ់​ ៣​ដង ចាប់ពីឆ្នាំ ២០១៥ មក។ ​កំណត់​ត្រា​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​​​​សម្រាប់​កម្ពុជា​ គឺ​ ចាន់ រតនា បានយក​​ឈ្នះ ​៣​លើក​ជាប់​គ្នា​នៅ​សង្វៀន​ ONE ​ដោយ​​វាយ​កីឡាករ​ឥណ្ឌូណេស៊ី​ ពីរ​រូប​ Abro Fernandez និង​​ Rudy Agustian ​ត្រឹម​ទឹក​ទី២​ មុន​ពេល​​ឈ្នះ​ពិន្ទុ ​ជើង​ខ្លាំង​​ជំនាញ​ចំបាប់​គុយបា​ Gustavo Balart កាលពី​ពាក់​កណ្ដាល​ខែ​ សីហា​កន្លង​​ទៅ​៕

អត្ថបទ៖ ស៊ីធី

អត្ថបទពេញនិយម
;