Ronaldo ជួយក្រុមត្រឡប់មកឈរកំពូលតារាងវិញតែប្រកួតគ្នាចាយកាតលឿងជិត ១០ សន្លឹក

  • 2020-01-13 03:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងការប្រកួតពានលីគសប្ដាហ៍​ទី​១៩​ រវាងក្រុម AS Roma និង Juventus បានបញ្ចប់ទៅលទ្ធផល ១-២ ដែលបានរុញឲ្យក្រុមសេះបង្កង់ឡើងទៅឈរលេខ ១ ក្នុងតារាងវិញ(៤៨ពិន្ទុ) ឯ Inter មកលេខ ២ (៤៦ពិន្ទុ) ចំណែក ROMA នៅលេខ ៥ មាន ៣៥ ពិន្ទុ។

រូបថត៖ Juventus
ត្បិតតែគ្រាប់បាល់ជយជម្នះពីប៉េណាល់ទីនាទី ១០ ដោយ Cristiano Ronaldo ប៉ុន្តែការប្រកួតចាយកាតលឿងដល់ទៅ ៩ សន្លឹកឯណោះ ដោយប៉ះទង្គិចគ្នាព្រមទាំងមានកីឡាកររបួសដល់ទៅ ២ នាក់ផងដែរ។

Ronaldo រកបាន ១០ គ្រាប់ហើយក្នុងការបង្ហាញខ្លួន ៨ ប្រកួតក្នុងលីគ។ ម្យ៉ាងទៀតពេលទាត់ចូល ROMA យប់មិញ Ronaldo បង្កើតកំណត់ត្រាផ្ទាល់ខ្លួនមួយគឺចាយពេល ១ រដូវកាលអាចស៊ុតបានគ្រប់ក្រុមទាំងអស់នៅអ៊ីតាលី។

ទស្សនាវីដេអូខាងក្រោម៖

រូបថត៖ Juventus

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;