កម្ពុជា នឹងចុះត្រជាក់រយៈពេល ៣ថ្ងៃ
- 2020-01-14 01:30:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា នឹងចុះត្រជាក់រយៈពេល ៣ថ្ងៃ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃនេះថា ជ្រលងសម្ពាធខ្ពស់នឹងរំកិលចុះមកក្រោម ជាមួយនឹងខ្យល់មូសុងឦសាន មានឥទ្ធិពលបង្គួរលើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឱ្យ៖
១. ចាប់ពីថ្ងៃទី១៥-១៧ ខែមករា៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ដូចជា ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ដោយ៖
-សីតុណ្ហភាពអប្បបរមា មានពី ១៧-២០អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ២៩-៣២អង្សារសេ។
២. តំបន់វាលទំនាបកណ្តាល៖
-សីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សារសេ
៣. តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សារសេ៕