រាជរដ្ឋាភិបាល បើក​តំបន់​​ស្វែង​រុករក​រ៉ែ នៅ​ខេត្ត​ចំនួន៥

  • 2020-01-14 06:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញសេចក្តី​ជូនដំណឹង​កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ​២០២០ ឱ្យដឹងថា ក្រសួង​បើក​ឱ្យ​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ជាសាធារណៈ​សម្រាប់​ទទួលបាន​អាជ្ញាបណ្ណ​ស្វែងរុករក ចំពោះ​តំបន់​សម្បទាន​ស្វែងរុករក​រ៉ែចំនួន ៨ ដែល​មានភ្ជាប់ជូន "ផែនទីទីតាំង និងកូអរដោណេ" នឹង​ត្រូវ​ប្រកាសបើកឱ្យ​ដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២០ វេលាម៉ោង១៧:០០នាទី។

តំបន់​សម្បទាន​ស្វែងរុករក​រ៉ែចំនួន ៨ ដូច​ខាង​ក្រោម៖

១. តំបន់សម្បទាន​ស្វែងរុករករ៉ែ ១១២,៧២ គីឡូ​ម៉ែត្រ​ក្រឡា ស្ថិត​នៅ​តំបន់អូរកោងកាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

២. តំបន់សម្បទាន​ស្វែងរុករករ៉ែ ១៩០ គីឡូ​ម៉ែត្រ​ក្រឡា ស្ថិត​នៅ​តំបន់ភ្នំនទោង ស្រុកជ័យសែន ខេត្តព្រះវិហារ។

៣. តំបន់សម្បទាន​ស្វែងរុករករ៉ែ ១៤៥ គីឡូ​ម៉ែត្រ​ក្រឡា ស្ថិត​នៅ​​តំបន់ភ្នំច្រាច​ ស្រុកឆែប និងស្រុកសែនជ័យ ខេត្តព្រះវិហារ។

៤. តំបន់សម្បទាន​ស្វែងរុករករ៉ែ ១៥១ គីឡូ​ម៉ែត្រ​ក្រឡា ស្ថិត​នៅ​តំបន់ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

៥. តំបន់សម្បទាន​ស្វែងរុករករ៉ែ ២០០ គីឡូ​ម៉ែត្រ​ក្រឡា ស្ថិត​នៅ​តំបន់ខ្វាវខាងកើត ឃុំខ្វាវ ខេត្តសៀមរាប និងឃុំស្រែយ៉ាង រណសិរ្ស ខេត្តព្រះវិហារ។

៦. តំបន់សម្បទាន​ស្វែងរុករករ៉ែ ២០០ គីឡូ​ម៉ែត្រ​ក្រឡា ស្ថិត​នៅ​តំបន់ខ្វាវខាងលិច ឃុំខ្វាវ ឃុំតាសៀម និងឃុំស្វាយលើ ខេត្តសៀមរាប។

៧. តំបន់សម្បទាន​ស្វែងរុករករ៉ែ ១៩៦,៨ គីឡូ​ម៉ែត្រ​ក្រឡា ស្ថិត​នៅ​តំបន់ព្រែកខ្លុង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

៨. តំបន់សម្បទាន​ស្វែងរុករករ៉ែ ១៩៥,២ គីឡូ​ម៉ែត្រ​ក្រឡា ស្ថិត​នៅ​តំបន់អូរខ្ទង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្រសួង​បន្តថា សាធារណ​ជន បណ្តា​ក្រុមហ៊ុនជាតិ និង​អន្តរជាតិ ដែល​ចាប់អារម្មណ៍​ អាចស្នើសុំ «ពាក្យ​ស្នើសុំអាជ្ញាបណ្ណ​ស្វែងរុករករ៉ែ» នៅនាយកដ្ឋាន​ឧស្សាហកម្ម​អាជីវកម្ម​ធនធានរ៉ែ នៃទីស្តីការ​ក្រសួង ក្នុង​សង្កាត់​ផ្សារ​ថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹង​តទៅ៕

អត្ថបទ៖ ម៉េងងី

;