កម្ពុជា-ចិន នឹងធ្វើសមយុទ្ធនាគមាសនៅពាក់កណ្តាលខែមីនាខាងមុខនេះ
- 2020-01-14 06:47:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា-ចិន នឹងធ្វើសមយុទ្ធនាគមាសនៅពាក់កណ្តាលខែមីនាខាងមុខនេះ
ចន្លោះមិនឃើញ
សមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន គ្រោងនឹងរៀបចំធ្វើឡើង នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ជាសមយុទ្ធយោធាធ្វើរួមគ្នាប្រចាំឆ្នាំ ដែលមានចាប់តាំងពីឆ្នាំ២០១៦ មក។
អ្នកនាំពាក្យអគ្គមេបញ្ជាការបានបញ្ជាក់ទៀតថា សមយុទ្ធនាគមាសឆ្នាំ២០២០ នឹងធ្វើឡើងលើរបៀបវារៈជាច្រើន ប៉ុន្តែសង្កត់ធ្ងន់លើការប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌ជាអាទិភាពតែប៉ុណ្ណោះ ហើយជាមួយគ្នានោះ ក៍មានសព្វាវុធ និងឧទ្ធម្ភា គចក្រ ច្រើនជាងមុនផងដែរ ខណៈកម្លាំងត្រៀមទាំងសងខាងនឹងចូលរួមប្រមាណជាងពីរពាន់នាក់។
សមយុទ្ធនៅក្នុងខែមីនាខាងមុខនេះ នឹងធ្វើឡើងនៅទីលានបាញ់គ្រាប់ពិតតេជោ សែនជុំគិរី ដែលស្ថិតនៅភូមិ ត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ដោយផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំង ភេរវកម្ម, ការរំដោះចំណាប់ខ្មាំង, ការសង្រ្គោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ការបំពេញភារកិច្ចក្រោមឆ័ត្រអង្គ ការសហប្រជាជាតិ និងវិស្វកម្មជាដើម។ អាវុធយុទ្ធភ័ណ្ឌ សំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំ ២០២០នេះ រួមមានដូចជា៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាគចក្រ និង អាវុធគាំទ្រពីលើ អាកាសជាដើម៕