ទិញលេខ​ពិសេសហើយ​ទុកចោល៣ខែ​មិនយក​ទៅបំពាក់រថយន្ត នោះនឹង​ត្រូវក្រសួង​ដក​យកមកវិញ

  • 2020-01-14 06:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​ការលក់​លេខចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត ត្រង់មាត្រា៦ បង្ហាញ​ឱ្យដឹងថា៖

អតិថិជន​ដែល​ជាម្ចាស់​កម្មសិទ្ធិ​លើលេខចុះ​បញ្ជី​ពិសេស​ផ្ទាល់ខ្លួន​ត្រូវ​បំពេញ​បែបបទ​ស្នើសុំ​ចុះបញ្ជី​យាន​ជំនិះ ក្នុង​រយៈពេលយ៉ាងយូរ ៩០ថ្ងៃ គិត​ចាប់ពីកាលបរិច្ឆេទ​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​កម្មសិទ្ធិ​លេខចុះ​បញ្ជី​ពិសេស​ផ្ទាល់ខ្លួន។ ក្នុង​ករណី​ម្ចាស់​កម្មសិទ្ធិ​លេខចុះ​បញ្ជី​ពិសេស​ផ្ទាល់ខ្លួន មានការយឺតយ៉ាវ ឬខកខាន​មិនបាន​ចុះបញ្ជី​រថយន្ត​ក្នុងរយៈពេល​កំណត់ ៩០​ថ្ងៃ ត្រូវ​ចាត់ទុកថាបាន​បោះបង់​កម្មសិទ្ធិ​លើ​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់ខ្លួន​ដែលបាន​ទិញ​នោះ ដោយ​ពុំមានសិទ្ធិ​ទាមទារ​សំណង​អ្វីឡើយ ហើយ​គណៈកម្មការ​អន្តរ​ក្រសួង​មាន​សិទ្ធិ​សម្រេច​ដាក់លក់​ ឬដាក់​ដេញ​ថ្លៃ​លេខចុះ​បញ្ជី​ពិសេស​ផ្ទាល់ខ្លួន​ទាំងនោះ​សារជាថ្មី​ទៀត៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ចុចអាន៖ [ប្រភេទឈ្មោះអ្វីខ្លះ ដែលមិនអនុញ្ញាតឱ្យជ្រើសរើស​ដាក់លើផ្លាកលេខពិសេសផ្ទាល់ខ្លួន?](http://kleykley.sabay.com.kh/article/1183823#utm_campaign=onpage)

អត្ថបទ៖ សំភី

អត្ថបទថ្មី
;