ពីឡុតជនជាតិបារាំង ចង់វិនិយោគ​វិស័យ​អាកាសចរណ៍​នៅខេត្ត​បាត់ដំបង

  • 2020-01-14 08:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានទទួល​សម្តែងការគួរសម​ជាមួយ​លោក Emmanuel DIAS ដែលជាពីឡុត​ និង​ជាអ្នកគ្រប់គ្រង​ទូទៅ របស់​គម្រោង Airaviata(AAT) Cambodia Regional Airlines Company នៅសាលាខេត្ត​បាត់ដំបង នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២០។

ក្នុង​ជំនួប​នេះ លោក Emmanuel DIAS បាន​ធ្វើបទបង្ហាញ​អំពី​គម្រោងជូន លោក​អភិបាលខេត្ត ហើយលោក​មានបំណង​មកវិនិយាគ​លើវិស័យ​អាកាសចរណ៍​ដឹកអ្នក​ដំណើរ​ដោយការ​ហោះហើរ​ជើង​ក្នុងស្រុក និង​យន្តហោះ​ប្រភេទ​ខ្នាតតូច។ លោក​បន្តថា​នេះក៏ជា​ការជួយ​ជំរុញ​វិស័យទេសចរណ៍​ក្នុង​ខេត្តបាត់ដំបង​ផងដែរ។

លោក ងួន រតនៈ បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​គម្រោង​ចង់​វិនិយោគ​លើ​វិស័យ​នេះ ក៏ដូចជា​ធ្វើឲ្យ​ព្រលាន​យន្តហោះ​ខេត្ត​បាត់ដំបង មាន​ដំណើរការ​ឡើងវិញ។ លោក​ថា បើគម្រោងនេះ​ទទួលបាន​ជោគជ័យ គឺងាយស្រួល​ដល់អ្នក​ធ្វើដំណើរ ជាពិសេស​គឺភ្ញៀវ​ទេសចរ​ដែលធ្វើដំណើរ​បាន​លឿន​ទៅរាជធានី​ភ្នំពេញ និងតាម​បណ្តាខេត្ត​មួយ​ចំនួន​ទៀត៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តបាត់ដំបង

អត្ថបទថ្មី
;