ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តធំៗរបស់សម្តេច ហ៊ុន សែន ដែលកើតមានឡើងក្នុងខែមករា

  • 2020-01-15 01:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងពិធី​សំណេះសំណាលជាមួយអ្នកសារព័ត៌មាន នៅកោះពេជ្រ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២០ សម្តេច ហ៊ុន សែន បាន​លើកឡើងឱ្យដឹងថា ព្រឹត្តិការណ៍​ធំៗរបស់​សម្តេច​ដែលមានឡើង​ក្នុងខែមករារួមមាន៖

-នៅឆ្នាំនេះគឺជាខួប៤១ឆ្នាំនៃថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ លើរបបប្រល័យពូជសាសន៍ ប៉ុល ពត

-ខួប៤១ ដែលសម្តេចតេជោបានក្លាយជារដ្ឋមន្ត្រីការបរទេស នៅថ្ងៃទី៨ មករា ១៩៧៩

-ខួបលើក៣៥ ដែលសម្តេចតេជោក្លាយជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥

-ខួប៣២ឆ្នាំនៃការចរចារលើកទី២រវាង សីហនុ-ហ៊ុន សែន នៅប្រទេសបារាំង នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨

-ខួប នៃការការកំណត់ដាក់ចេញនូវនយោបាយឈ្នះ ឈ្នះក្នុងខែមករា ឆ្នាំ១៩៩៦

-ខួប៤៤ នៃការរៀបអាពាហ៍របស់សម្តេចតេជោនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦

-ខួបទី២០ នៃការក្លាយជាជីតារបស់គេ គឺនៅខែមករា ឆ្នាំ២០០០ ដែលសម្តេចតេជោទទួលបានចៅជាលើកដំបូង និងកូនៗរបស់សម្តេចទាំង៥គូ សុទ្ធតែបានរៀបការក្នុងខែមករាទាំងអស់៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;