ប្រមុខ​ការទូត​ចិន ប្រើពាក្យថ្មី​ដាក់ឱ្យ​អ្នក​ដែលចង់​បំបែក​ចិន-តៃវ៉ាន់

  • 2020-01-15 06:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Wang Yi រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន កាលពី​ថ្ងៃទី១៣ ខែ​មករា ឆ្នាំ​២០២០ បាន​ហៅ​អ្នកដែល​ចង់​បំបែកចិន-តៃវ៉ាន់ ថានឹង​ទុកកេរ្តិ៍ឈ្មោះអាសោច ១ម៉ឺនឆ្នាំ។

ថ្លែង​ក្នុងពេល​បំពេញទស្សនកិច្ចនៅ​អាហ្វ្រិក លោក Wang Yi បាន​និយាយថា គោលនយោបាយចិនមួយ ដែល​ទទួលស្គាល់តៃវ៉ាន់ថាជាផ្នែកមួយរបស់​ចិន គឺមាន​រយៈពេលយូរមកហើយ និងការយល់​ស្រប​រួម​នៃ​សហគមន៍​អន្តរជាតិ។

ការ​លើកឡើង​ខាងលើ​នេះ ធ្វើឡើង​ក្រោយពេល​ដែលរដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក Mike Pompeo បាន​ផ្ញើសារ​អបអរ​សាទរ​លោកស្រី Tsai Ing-wen ដែលឈ្នះការបោះឆ្នោត ហើយសរសើរ​លោកស្រី​ថា បាន​ស្វែងរកស្ថិរភាព​ជាមួយចិន ក្នុងពេល​មានសម្ពាធដ៏ខ្លាំង៕

ចុចអាន៖ លោក ស៊ី ជិនពីង ព្រមាន​កម្ទេច​សាកសព និង​រំលាយឆ្អឹងអ្នក​ប៉ុនប៉ង​បំបែក​ចិន

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

;