តាម​ការ​ពិត ​មាន​ទាហាន​អាមេរិក​១១នាក់រង​របួស​ពិត​មែន ​ក្រោម​ថ្វីដៃ​គ្រាប់​មីស៊ីល​របស់​អ៊ឺរ៉ង់​​

  • 2020-01-17 09:11:46
  • ចំនួនមតិ 8 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

ទាហាន​អាមេរិក​បម្រើ​ការ​​ក្នុង​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ចំនួន​១១នាក់ ​​​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​បន្ទាប់​ពី​គ្រាប់​មីស៊ីល​របស់​អ៊ឺរ៉ង់​​វាយ​ប្រ​ហារ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​ចំនួន​២ កាល​ពី​សប្ដាហ៍​មុន។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​មន្ត្រី​យោធា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដែរ​​ផ្ទុយ​ពី​អ្វី​ដែល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ​បាន​លើក​ឡើង​ថា ​គ្មាន​ជនជាតិ​អាមេរិក​​ណា​ម្នាក់​រង​របួស​ទេ។   ការ​វាយ​ប្រហារ​របស់​អ៊ឺរ៉ង់​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា​ ឆ្នាំ​២០២០ មក​លើ​បន្ទាយ​កង​ទ័ព​អាមេរិក​ក្បែរ​ទី​ក្រុង​ បាដាដ និង​ទីក្រុង អៀបីល ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​គឺ​ជា​ការ​ឆ្លើយ​តប​​ទៅ​សហរដ្ឋ​អាមេរិក​វិញ​របស់​អ៊ឺរ៉ង់ ​ដោយ​សារ​លោក​មេបញ្ជាការ​ជាន់​ខ្ពស់​របស់​អឺរ៉ង់​គឺ​លោក កាសស៊ីម ស៊ូលឡាម៉ានី ត្រូវ​បាន​សម្លាប់​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​បញ្ជា​​ផ្ទាល់​របស់​លោក​ត្រាំ។ ​​​

រូបភាព​ The NewYork Times

លោក​មេ​បញ្ជា​ការ​ Bill Urban អ្នក​នាំ​ពាក្យ​ទី​បញ្ជា​ការ​កណ្ដាល​របស់​សហរដ្ឋអាមេរិក​បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា «ខណៈ​ដែរ​គ្មាន​ទាហាន​បម្រើ​ការ​កងទ័ព​ណា​ម្នាក់​ត្រូវ​បាន​សម្លាប់​​ដោយ​ការ​វាយ​ប្រហារ​លើ​មូលដ្ឋាន​ទ័ព​អាកាស Al Asad​  ក្នុង​នោះ​មាន​​ទាហាន​ប្រមាណ​១១នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ដោយ​សារ​ការ​ប៉ះ​ទង្គិច​ពី​ការ​ផ្ទុះ​គ្រាប់​មីស៊ីល ​ហើយ​មក​ដល់​ពេល​នេះ​ពួក​គេ​កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​នៅ​ឡើយ»។​​​

លោក​បន្ត​ទៀត​ថា​ ពួក​គេ​ទាំង​អស់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​បន្ទាយ​កង​ទ័ព​អាមេរិក​នៅ​ប្រទេស​អាល្លឺម៉ង់​ និង​គូវែត ​ដើម្បី​ថត​ពិនិត្យមើល​​ ហើយ​នៅ​ពេល​ដែល​ពួក​គេ​បាន​ធូរ​ហើយ​ នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​អ៊ីរ៉ាក់​វិញ៕

ប្រភព៖ nytimes ប្រែ​សម្រួល៖ Yorn Sovieth

;