វីដេអូ៖ Haaland ធ្វើបាន Hat-trick ផ្អើលពិភពបាល់ទាត់

  • 2020-01-19 05:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករវ័យក្មេងសញ្ជាតិន័រវេស Erling Braut Haaland បាន​ចំណាយ​ពេល​ត្រឹម​ ២៣​ នាទី​ប៉ុណ្ណោះ​ដើម្បី​រក​បាន​ Hat-Trick (៣​គ្រាប់) នៅ​ថ្ងៃ​ប្រកួត​ដំបូង​ឲ្យ​ក្លឹប​ថ្មី​ Borussia Dortmund។​​

ខ្សែ​ប្រយុទ្ធ​វ័យ​ ១៩​ឆ្នាំ​ ទើបនឹងប្ដូរ​ចូល​នៅ​នាទី​ ៥៦​ ហើយ​ស៊ុត​ចូល​គ្រាប់​ទី​មួយ​ត្រឹម​លេង​បាន​ ៣​ នាទី​ប៉ុណ្ណោះ​។ រំលងបានប៉ុន្មាននានទី រក​បាន​គ្រាប់​ទី​ពីរ​នៅ​នាទី ​៧០ និង​គ្រាប់​ទី​បី​នៅ​នាទី​ ៧៩​ ជួយ​ឲ្យ​ Dortmund យក​ឈ្នះ​ម្ចាស់​ផ្ទះ Augsburg ក្នុង​លទ្ធផល​ ៣-៥។​

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ពណ៌​លឿង​ឈរ​នៅ​លេខ​ ៤​ ក្នុង​តារាង​ Bundesliga មាន​ ៣៣​ ពិន្ទុ​ក្នុង​ដៃ​តាម​ពី​ក្រោយ​លេខ​ ១​ ក្រុម RB Leipzig ចំនួន​ ៤​ ពិន្ទុ​ប៉ុន្តែ​លេង​លើស​១​ប្រកួត៕ ​

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;