ឈ្មោះលោក ស៊ី ជីនពីង ជាភាសាភូមា ត្រូវហ្វេសប៊ុកបកប្រែជាភាសាអង់គ្លេសខុស

  • 2020-01-20 03:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនហ្វេសប៊ុក​បាន​សុំទោស​ចំពោះ​កំហុសបច្ចេកទេស​នៃការបកប្រែឈ្មោះលោក ស៊ី ជីនពីង ជាភាសាភូមា ទៅជាភាសាអង់គ្លេសដែលមានន័យអសុរោះ។ កំហុសនេះ កើតឡើងក្នុងអំឡុងពេល​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា។

រូបថត៖ Xinhua
សារ​ជាភាសាភូមា ដែលបង្ហោះនៅលើផេកហ្វេសប៊ុក «ការិយាល័យទីប្រឹក្សារដ្ឋ​មីយ៉ាន់ម៉ា» និយាយអំពីជំនួបរវាង​លោក ស៊ី ជីនពីង និង​លោកស្រី អ៊ុង សាន ស៊ូជី កាលពីចុងសប្តាហ៍កន្លងទៅ ត្រូវ​បាន​កម្មវិធីបកប្រែរបស់ហ្វេសប៊ុក ដាក់ឈ្មោះលោក ស៊ី ជីនពីង ជាពាក្យអសុរោះថា «Mr. Shithole»។

លោក Andy Stone អ្នកនាំពាក្យ​ក្រុមហ៊ុនហ្វេសប៊ុក បាន​បញ្ជាក់​ឱ្យដឹងថា «យើង​បាន​ជួសជុលបញ្ហា​បច្ចេកទេស​មួយ​ដែល​បណ្តាល​ឱ្យមានការ​បកប្រែខុសពីភាសាភូមា ទៅ​ភាសា​អង់គ្លេស លើហ្វេសប៊ុក។ នេះជាករណី​ដែល​មិនគួរឱ្យកើតឡើងឡើយ ហើយ​យើង​កំពុងចាត់វិធានការ​ដើម្បីធានាថា មិនឱ្យកើតឡើង​ម្តងទៀតនោះទេ»។

ជាមួយគ្នានេះ ហ្វេសប៊ុកក៏បាន​សារភាព​ដែរថា ឈ្មោះលោក ស៊ី ជីនពីង មិនត្រូវបាន​ដាក់​ចូលក្នុងប្រព័ន្ធទិន្នន័យ​ដែលបកប្រែពីភាសាភូមា ទៅ​ជាភាសាអង់គ្លេសឡើយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;