សម្តេច ហ៊ុន សែន៖ មាន​សុខភាព​ល្អ​ដូចសព្វថ្ងៃ ខ្ញុំអាចដឹកនាំប្រទេស​បានយូរអង្វែង

  • 2020-01-20 04:01:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ​២០២០ បាន​បង្ហាញពីស្ថានភាពសុខភាព​ល្អរឹងមាំរបស់សម្តេច ហើយថា​អាចបន្ត​ដឹកនាំ​ប្រទេស​បានយូរអង្វែង​ទៅមុខ។

សម្តេច​នាយករដ្ឋមន្រ្តី បាន​បង្ហោះនៅលើទំព័រហ្វេសប៊ុក​យ៉ាងដូច្នេះថា៖

អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលជានិច្ចជាកាលតែងតែចង់បានខ្ញុំមានសុខភាពល្អរឹងប៉ឹង។ ពិតណាស់ រាល់ថ្ងៃក្រៅពីលេងកីឡាវាយកូនគោល គឺខ្ញុំហាត់ប្រាណជាប្រចាំ។ មានសុខភាពល្អដូចសព្វថ្ងៃ ខ្ញុំ អាចបន្តដឹកនាំប្រទេសជាតិបានយូរអង្វែងទៅមុខ។

ទន្ទឹមនឹងនេះ ខ្ញុំក៏ចង់បានពលរដ្ឋខ្មែរមានសុខភាពល្អទាំងអស់គ្នា។ ខ្ញុំពិតជាសប្បាយចិត្តដែលបានឃើញបងប្អូនយកឱកាសសន្តិភាពប្រកបរបររកស៊ីទទួលទានអភិវឌ្ឍន៍សង្គមគ្រួសារអោយរីកចម្រើនមានបានគ្រប់ៗគ្នា៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;