រឿង​១​នេះ​នឹង​កើត​ឡើង​ចំពោះ​ស្ត្រី​ដែល​រួមភេទ​ជា​ប្រចាំ

  • 2020-01-20 07:44:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​រួម​ភេទ​ជា​ប្រចាំ​​សម្រាប់​ស្ត្រី​ នឹង​​ចូលរួម​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​អស់​រដូវ​មុន​អាយុ។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​​ក្រុម​​អ្នក​វិទ្យាសាស្ត្រ​នៅ​​សកលវិទ្យាល័យ​ទីក្រុង​ឡុងដ៍ ហៅ​កាត់​ថា UCL ដែល​បាន​ធ្វើ​ពិសោធន៍​ទៅ​លើ​ស្ត្រី​​​​​ចំនួន ២៩៣៦​នាក់ ក្នុង​រយៈពេល​ជាង ២​ឆ្នាំ។

ការ​រក​ឃើញ​នេះ បញ្ជាក់​ថា ស្ត្រី​ដែល​រួមភេទ​​ជា​ប្រចាំ​សប្ដាហ៍​អាច​កាត់​បន្ថយ​ការ​អស់​រដូវ​មុន​អាយុ​បាន​ចំនួន ២៨% ឯ​អ្នក​ដែល​រួម​ភេទ​ជា​ប្រចាំ​ខែ​អាច​កាត់​បន្ថយ​បាន ១៩% បើ​ប្រៀបធៀប​នឹង​ស្ត្រី​ដែល​មិន​សូវ​រួម​ភេទ ឬ​​រួម​ភេទ​យូរៗ​ម្ដង។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ថា នៅ​ពេល​ដែល​ការ​​​គ្មាន​រួមភេទ​ ​ការ​ផលិត​អូវុល​នៅ​លើ​រាងកាយ​ស្ត្រី​នឹង​ចុះ​ខ្សោយ ព្រោះ​ថាមពល​ទាំង​អស់​នឹង​ត្រូវ​បែងចែក​ទៅ​ផ្នែក​ផ្សេងៗ​ទៀត។ អ្នក​នាង Megan Arnot ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​មួយ​រូប​នៅ UCL បាន​រៀបរាប់​ថា៖ "ការ​រក​ឃើញ​​នៃ​ការ​សិក្សា​របស់​ពួក​យើង​បាន​បង្ហាញ​ថា ប្រសិន​​ស្ត្រី​មិន​មាន​សកម្មភាព​ផ្លូវ​ភេទ ហើយ​វា​គ្មាន​ឱកាស​អាច​មាន​កូន​បាន នោះ​រាងកាយ​នឹង​​មិន​ជ្រើសរើស​យក​ពេល​វេលា​ទៅ​ខ្វល់ខ្វាយ​នឹង​​ការ​ផលិត​អូវុល​ឡើយ ព្រោះ​យល់​ថា​វា​គ្មាន​ប្រយោជន៍"។

សូម​បញ្ជាក់​ថា ការ​បន្ថយ​​អត្រា​ភាគរយ​នៃ​ការ​អស់​រដូវ​មុន​អាយុ​ មិន​ផ្ដោត​តែ​​ការ​រួម​ភេទ​រវាង​គូ​ស្នេហ៍​តែ​មួយ​មុខ​នោះ​ទេ ពោល​គឺ​​អាច​ធ្វើ​ឡើង​តាម​រយៈ​ចំណង់​ផ្លូវ​ភេទ​នានា​ច្រើន​ទៀត​ដូចជា​ការ​រួម​ភេទ​ដោយ​ខ្លួន​ឯង​ជា​ដើម៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;