ចូលឆ្នាំចិន៣ថ្ងៃ៖ ស្លាប់ និងរបួស ៩០នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍

  • 2020-01-27 01:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

មនុស្ស​ចំនួន ៣៥នាក់បាន​ស្លាប់ និង ៥៥នាក់​បាន​រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍​នៅទូទាំងប្រទេស ក្នុងពិធី​បុណ្យចូលឆ្នាំ​ចិនរយៈពេលបីថ្ងៃ ពីថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ បានប្រាប់ [ខ្លីៗ] ថា នៅថ្ងៃទី២៥ ខែមករា (ថ្ងៃចូលឆ្នាំចិន) គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២២លើក ស្លាប់ ១៤នាក់ របួសស្រាលចំនួន ២២នាក់ និងធ្ងន់ចំនួន១៤នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺគិតពីម៉ោង៧ព្រឹក មកដល់ត្រឹមម៉ោង៤រសៀល។

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ (ថ្ងៃសែនចូលឆ្នាំចិន) គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៣លើក មានមនុស្សស្លាប់ចំនួន១២នាក់ និងរបួសចំនួន ១៧នាក់ (របួសស្រាល៣នាក់ និងរបួសធ្ងន់១៤នាក់) ។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៣លើក មានមនុស្សស្លាប់ចំនួន៩នាក់ និងរបួសចំនួន ១២នាក់(របួសធ្ងន់១០នាក់ ស្រាល២នាក់)។

មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយសារ: ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ ប្រជែង ស្រវឹង និងបត់គ្រោះថ្នាក់៕

អត្ថបទ៖ សោភា

;