លេង​ត្រូវ​ចិត្ត Jose មិន​ចាំ​យូរ​ឲ្យ Spurs ទិញ​ពីហូឡង់មក​ផ្ទាល់​(មានវីដេអូ)

  • 2020-01-29 04:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបអង់គ្លេស Spurs បានចុះកិច្ចសន្យាយកកីឡាករវ័យក្មេង(២០ឆ្នាំ)ម្នាក់គឺ Steven Bergwijn ដែលលេងឲ្យក្លឹប PSV Eindhoven នៅលីគកំពូលហូឡង់។

រូបថត៖ theguardian.com
យោងតាមប្រភពព័ត៌មានល្បីៗជាច្រើនបានចុះផ្សាយថា ក្លឹបបានព្រមព្រៀងរួចរាល់ហើយក្នុងការនាំយករូបគេមកអង់គ្លេសក្នុងតម្លៃ ២៥ លានអឺរ៉ូប្រមាណជា ៣២ លានដុល្លារអាមេរិក។ ខ្សែបម្រើស្លាបឆ្វេងរូបនេះ លេចឆ្លោខ្លាំងជាមួយជម្រើសជាតិហូឡង់ ក្នុងព្រឹត្តិការណ៍ជម្រុះ Euro 2020 និងលេងឲ្យក្លឹប ដោយបង្ហាញខ្លួនបាន ១៦ ប្រកួតស៊ុតបាន ៥ គ្រាប់និង Assist បាន ១០ ដងឲ្យមិត្តរួមក្រុម ជាមួយនឹងបច្ចេកទេសលេងឡើងជើងបែបនេះ រូបគេទាក់ចិត្តអ្នកចាត់ការ Special One ជាខ្លាំង។

រំឮកផងដែរថា ក្លឹប Spurs ក្រោយបានដាក់ខ្ចីជើងកីឡាករនាំលេង Christian Eriksen ទៅឲ្យក្លឹបអ៊ីតាលី Inter Milan រួចរាល់ហើយ។

ក្លឹបក៏បានទិញផ្តាច់កីឡាករវ័យក្មេង(២៣ឆ្នាំ) Lo Celso ដែលខ្ចីជើងពីក្លឹប Real Betis (អេស្ប៉ាញ) ជាមួយនឹងកិច្ចសន្យារយៈពេលវែងដល់ឆ្នាំ ២០២៥ ឯណោះ។ ទស្សនាបច្ចេកលេងរបស់ Lo Celso៖

Lo Celso /រូបថត៖ SpursOfficial

ចំណែកម្នាក់ទៀតដែលក្លឹបក៏បានខ្ចីជើងមកពីក្លឹបព័រទុយហ្គាល់ Benfica គឺខ្សែបម្រើ Gedson Fernandes បានក្លាយជាកីឡាករដំបូងគេដែល Spurs បានចុះកុងត្រាក្រោមអាណត្តិលោក Jose។

Fernandes កីឡាករដំបូងគេ Spurs ទិញយកនៅអាណត្តិ Jose

នៅទីផ្សារដោះដូរកីឡាករខែមករាឆ្នាំនេះ Spurs ក្រោមការដឹកនាំដោយអ្នកចាត់ការថ្មីលោក Jose Morinho សង្កេតឃើញថា បានចាប់អារម្មណ៍ចង់នាំយកកីឡាករល្អៗមកពង្រឹងក្រុមបន្ថែម ខណៈដែលថ្មីៗនេះក្លឹបបានបំបែកវ៉ាលីលុយដែលសន្សំរាប់ឆ្នាំទិញយកកីឡាករថ្មីៗផងដែរ គ្រាដែលឆ្នាំកន្លងៗទៅក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន Pochettino ក្លឹបមួយនេះកម្រនឹងធ្វើរឿងបែបនេះណាស់៕

រូបថត៖ SpursOfficial

ប្រភព៖ theguardian ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;