ក្រសួងការបរទេស ប្រយុទ្ធលើសមរភូមិការទូត​តប​ទៅ​នឹង​ការប៉ុនប៉ង​ជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុង

  • 2020-01-31 04:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃ​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ បានសកម្មប្រយុទ្ធតស៊ូ នៅលើសមរភូមិការទូត និងសាធារណៈមតិ តប​ទៅ​នឹង​ការ​ប៉ុនប៉ង​ជ្រៀត​ជ្រែក​ចូលកិច្ចការផ្ទៃក្នុង និងការវាយប្រហារជាបន្តបន្ទាប់មកលើឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា ដោយបានធ្វើ​ការពន្យល់ ចេញសេចក្តីថ្លែងការណ៍ និងណែនាំ រួមទាំងតស៊ូយ៉ាងស្វិតស្វាញ។ ការថ្លែងនេះ បានធ្វើឡើងនៅក្នុងសន្និបាតប្រចាំឆ្នាំ២០២០ របស់​ក្រសួង​ការបរទេស​កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃ​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ
ទាក់ទងបញ្ហាខាងលើនេះ លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា ក្រសួង​ការបរទេស​បាន​ធ្វើការ​ពន្យល់​បកស្រាយ​ជា​ច្រើនលើក អំពីសច្ចភាព និងលំហសេរីភាពនយោបាយនៅកម្ពុជា តាម​រយៈជំនួប​រវាង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់កម្ពុជា ជាមួយឥស្សរជនបរទេស ស្ថាប័នអន្តរជាតិ និង​សហគមន៍​ខ្មែរ​នៅ​បរទេស។

ចេញសេចក្តីថ្លែងការណ៍ និងសេចក្តីប្រកាសព័ត៌មាន ទាន់ពេលវេលា បកស្រាយបំភ្លឺ និង ឆ្លើយ​តប​ចំពោះ​ការ​និយាយបំផ្លើសសភាពការណ៍ពិត និងការបំពានលើអធិបតេយ្យកម្ពុជា ។ បាន​ធ្វើការ​ណែនាំ និងផ្តល់ឯកសារដល់គ្រប់ស្ថានទូត និងស្ថានតំណាងកម្ពុជានៅបរទេស សំរាប់ជាមូលដ្ឋាន ក្នុង​ការ​ជួបប្រាស្រ័យភ្ញៀវបរទេស។

សកម្មតស៊ូយ៉ាងស្វិតស្វាញ នៅក្នុងក្របខណ្ឌ EBA តាម​រយៈ​ការ​បញ្ជូនគណៈ​ប្រតិភូ​កម្ពុជា​ទៅ​ជួប​ពិភាក្សា​ជាមួយ​ឥស្សរជនសំខាន់ៗនៃគណៈកម្មការអឺរ៉ុប និង​ទទួល​ក្រុម​បេសកកម្ម​ស្វែង​រក​ការពិត​របស់​សហភាពអឺរ៉ុបនៅកម្ពុជា សំដៅរក្សារបបអនុគ្រោះពន្ធតាមរយៈ EBA ជូនប្រទេសជាតិ ដោយ​ប្រកាន់​ជំហរ​ដាច់ខាតមិនធ្វើការដោះដូរឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ជាមួយ​នឹង​ជំនួយ​ណាមួយ​ឡើយ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;