សម្តេច ហ៊ុន សែន ចង់ឱ្យ​កូរ៉េ​ជួយសង់​ស្ពាន​ពី​ជ្រោយចង្វារ ទៅ​ស្វាយជ្រំ

  • 2020-02-11 01:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ចង់ឱ្យ​កូរ៉េខាងត្បូង​ជួយ​សង់ស្ពាន​ឆ្លងកាត់ទន្លេនៅកម្ពុជា ជាពិសេស​ស្ពាន​ភ្ជាប់ពីជ្រោយចង្វារ រាជធានីភ្នំពេញ ទៅស្វាយជ្រំ ក្នុងខេត្តកណ្តាល។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​បើកការដ្ឋាន​សាងសង់​ផ្លូវជាតិលេខ២ និងលេខ២២ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២០។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេចបាន​មាន​ប្រសាសន៍​យ៉ាងដូច្នេះថា៖ «**លើកនេះ ខ្ញុំ​និយាយផ្ទាល់​ជាមួយ​ឯកឧត្តម ម៉ូន ចេអ៊ីន​។ ខ្ញុំថាឯកឧត្តម កម្ពុជាមានស្ពាន​មិត្តភាព​ជប៉ុន-កម្ពុជាហើយ មាន​ស្ពាន​មិត្តភាព​ចិន-កម្ពុជាហើយ ក៏ប៉ុន្តែវានៅខ្វះ​ស្ពាន​មិត្តភាពកម្ពុជា-កូរ៉េ។ អ៊ីចឹង​ខ្ញុំបានស្នើឱ្យ​ឯកឧត្តម​ប្រធានាធិបតី​កូរ៉េ ម៉ូន ចេអ៊ីន ពិចារណា​ជួយកសាងស្ពាន​នៅកន្លែងណាមួយ ហើយ​បើយើងគ្រោងទុក គឺស្ពានតភ្ជាប់ជ្រោយចង្វារ ទៅស្វាយជ្រំរបស់​ខេត្តកណ្តាល**»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;